ការស្រាវជ្រាវថ្មីមួយបានចង្អុលបង្ហាញថា ធាត់អាចនាំអោយមានការខ្វះខាតវីតាមីន D។អ្នកស្រាវជ្រាវជនជាតិអង់គ្លេសបានមើលទៅលើមនុស្សប្រហែល ១៦៥.០០០នាក់ ហើយបានរកឃើញថា ១០%ដែលបានកើនឡើងសន្ទស្សន៍នៃទម្ងន់ខ្លួនត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះកំហាប់នៃវីតាមីន ៤% នៅក្នុងខ្លួន។
អ្នកស្រាវជ្រាវបានសម្គាល់ឃើញថា ការផ្សារភ្ជាប់រវាងសន្ទស្សន៍នៃទម្ងន់ខ្លួន និងកម្រិតនៃវីតាមីន D ត្រូវបានរកឃើញចំពោះបុរស និងស្ត្រី ក៏ដូចជាមនុស្សវ័យក្មេង និងចាស់ផងដែរ។
ការស្រាវជ្រាវបានបង្ហាញថា សន្ទស្សន៍នៃទម្ងន់ខ្លួនខ្ពស់នាំអោយមានការថយចុះកម្រិតនៃវីតាមីន D ក្នុងចរន្តឈាម ខណៈពេលដែលកង្វះវីតាមីន D មានឥទ្ធិពលតិចតួចទៅលើសន្ទស្សន៍នៃទម្ងន់ខ្លួន។ នេះដោយយោងតាមការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត PLoS Medicine។
វេជ្ជបណ្ឌិត អេលីណា ហ៊ីផូនេន (Elina Hypponen) ដែលមកពីវិទ្យាស្ថានសុខភាពកុមារ College London បាននិយាយថា ឥទ្ធិពលទៅនឹងភាពធាត់អាចជួយអោយបន្ថយកម្រិតនៃភាពខ្វះខាតវីតាមីន D។អ្នកស្រាវជ្រាវបានសម្គាល់ឃើញថា ការស្រាវជ្រាវពីមុនបានផ្សារភ្ជាប់ពីភាពខ្វះខាតនៃវីតាមីន D ជាមួយនឹងភាពធាត់ ប៉ុន្តែវាមិនច្បាស់ទេថាតើការកង្វះវីតាមីន D ត្រូវបានបង្កអោយទៅជាឡើងទម្ងន់ ឬថាតើការធាត់បាននាំអោយខ្វះវីតាមីន D នោះ។
វីតាមីន D ដែលមានប្រយោជន៍ចំពោះសុខភាពឆ្អឹង និងមុខងារដទៃទៀតនោះ ត្រូវបានផលិតដោយស្បែកនៅពេលដែលត្រូវបានប៉ះនឹងពន្លឺព្រះអាទិត្យ។ វាក៏អាចត្រូវបានទទួលតាមរយៈអាហារ និងថ្នាំគ្រាប់ផងដែរ។ហ៊ីផូនេនបាននិយាយថា កង្វះវីតាមីន D គឺជាការព្រួយបារម្ភមួយនៃសុខភាពជុំវិញពិភពលោក។ នៅពេលដែលដំណឹងសុខភាពជាច្រើនបានសំដៅទៅលើកង្វះការប៉ះនឹងព្រះអាទិត្យ ឬកើនឡើងការប្រើប្រាស់ផលិតផលការពារកម្តៅព្រះអាទិត្យ, យើងមិនគួរភ្លេចថា កង្វះវីតាមីន D ក៏ត្រូវបានបង្កដោយការធាត់ផងដែរ។
គាត់បានបន្ថែមថា ការស្រាវជ្រាវរបស់យើងបានបង្ហាញពីចំនុចសំខាន់ៗនៃការតាមដាន និងការព្យាបាលភាពខ្វះខាតនៃវីតាមីន D ចំពោះអ្នកដែលលើសទម្ងន់ឬធាត់៕