Join with Health.com.kh on Telegram

ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា អ្វី​ដែល​អ្នក​ញ៉ាំ​អាច​ប៉ះពាល់​ដល់​របៀប​នៃ​ការ​គេង​របស់​អ្នក​។​​អ្នកស្រាវជ្រាវ​បាន​រកឃើញថា សារជាតិ​ចិញ្ចឹម​មួយចំនួន​អាច​ដើរតួ​ក្នុង​រយៈពេល​នៃ​ការ​គេង​របស់​អ្នក​។ ហើយ​វា​ក៏​រាប់បញ្ចូល​ថា អ្នក​ដែល​ញ៉ាំ​អាហារ​នានា មាន​គំរូ​នៃ​ការ​គេង​ល្អ​បំផុត​។​

​ម៉ៃ​ឃើ​ល ហ្គ្រេ​ន​ណឺ​រ (Michael Grandner) បាន​និយាយថា ទោះ​បី​ជា​មនុស្ស​ជាច្រើន​ដឹងថា វា​មាន​ទំនាក់ទំនង​រវាង​អ្វី​ដែល​យើង​ញ៉ាំ និង​របៀប​ដែល​យើង​គេង​ក៏ដោយ​, ប៉ុន្តែ​វា​មាន​ការស្រាវជ្រាវ​តាម​វិទ្យាសាស្ត្រ​ជាច្រើន​ដែល​បង្ហាញ​ពី​ការផ្សារភ្ជាប់​គ្នា​នេះ​។​​ហ្គ្រេ​ន​ណឺ​រ​បាន​សម្គាល់ថា ជាទូទៅ​, យើង​ដឹង​ថា អ្នក​ដែល​បង្ហាញ​ពី​ការ​គេង​បាន​៧ ទៅ​៨​ម៉ោង​ក្នុង​មួយ​យប់ៗ​ហាក់ដូចជា​មាន​សុខភាព​ល្អ​ប្រសើរ​។ ដូចនេះ​យើង​សួរ​សំណួរ​ទូទៅ​ថា តើ​វា​មាន​ភាព​ខុសប្លែក​គ្នា​ដែរ​ឬទេ​ចំពោះ​ចំណីអាហារ​នៃ​អ្នក​ដែល​គេង​បាន​តិច​, គេ​ង​បាន​ច្រើន ឬ​គេង​បាន​រយៈពេល​ធម្មតា​?

​ហ្គ្រេ​ន​ណឺ​រ​បាន​រកឃើញថា អ្នក​គេង​បាន​តិច (​ពី​៥ ទៅ​៦​ម៉ោង​ក្នុង​មួយ​យប់​) បាន​ញ៉ាំ​ជាតិ​កាឡូរី​ច្រើន​, បើ​ធៀប​ទៅ​នឹង​អ្នក​គេង​ធម្មតា (៧ ទៅ​៨​ម៉ោង​ក្នុង​មួយ​យប់​), អ្នក​គេង​បាន​តិច​ខ្លាំង (​តិចជាង​៥​ម៉ោង​ក្នុង​មួយ​យប់​) និង​អ្នក​គេង​បានយូរ (​លើសពី​៩​ម៉ោង​ក្នុង​មួយ​យប់​)​។​​ដូច​ចំពោះ​ការ​ញ៉ាំ​អាហារ​, អ្នក​គេង​ធម្មតា​បាន​ញ៉ាំ​អាហារ​ដែល​ប្លែកៗ​គ្នា​ជា​ច្រើន ហើយ​អ្នក​គេ​ង​បាន​តិច​បាន​ញ៉ាំ​អាហារ​ផ្សេងៗ​គ្នា​តិច​។ នេះ​ដោយយោង​តាម​ការស្រាវជ្រាវ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​កាសែត Appetite​។​

​ការ​គេង​តិច​ខ្លាំង​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ការ​ញ៉ាំ​ជាតិ lycopene (​ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​ផ្លែ​ប៉េង​ប៉ោះ​), ជាតិ​ស្ករ និង​ផឹកទឹក​តិច​។ ការ​គេង​តិច​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ការ​ញ៉ាំ​ជាតិ​វីតាមីន C, ទឹក​, selenium​តិច (​ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​ផ្លែ​ដូង​, សាច់ និង​ត្រី​) និង​ញ៉ាំ​សារជាតិ​ដែល​រកឃើញ​នៅក្នុង​បន្លែ​បៃតង​ច្រើន​។​​ការ​គេង​យូរ​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយនឹង​ការ​ញ៉ាំ​សារធាតុ​ដែល​រកឃើញ​នៅក្នុង​សូកូឡា និង​តែ​តិច​, ជាតិកូលី​ន​, ជាតិ​កាបូន​អ៊ី​ដ្រាត​តិច និង​ផឹកស្រា​ច្រើន​។​

​ហ្គ្រេ​ន​ណឺ​រ​បាន​និយាយថា ជា​សរុប​, អ្នក​ដែល​គេង​៧ ទៅ​៨​ម៉ោង​ក្នុង​មួយ​យប់​មាន​ការប្រែប្រួល​ចំពោះ​អាហារ​របស់​ពួកគេ បើ​ធៀប​ទៅ​នឹង​អ្នក​ដែល​គេង​បាន​តិច ឬ​ច្រើន​នោះ​។ យើង​ក៏​បាន​រកឃើញថា ការ​គេង​លឿន ឬ​យូរ​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ការ​ញ៉ាំ​អាហារ​ផ្សេងៗ​គ្នា​តិច​។ អ្វី​ដែល​យើង​នៅតែ​មិន​ដឹង​គឺ​ថា​តើ​អ្នក​ផ្លាស់ប្តូរ​អាហារ នឹង​ប្រែប្រួល​គម្រូ​នៃ​ការ​គេង​ឬ​យ៉ាងណា​។​

​ហ្គ្រេ​ន​ណឺ​រ​បាន​និយាយថា វា​នឹង​ជា​រឿង​សំខាន់​ដើម្បី​បង្ហាញ​អំពី​បញ្ហា​នេះ​ដោយសារ​តែ​វា​ត្រូវបាន​គេ​ដឹងថា រយៈពេល​ខ្លី​នៃ​ការ​គេង​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ឥទ្ធិពល​សុខភាព​ខ្សោយ រួមមាន ការឡើង​ទម្ងន់ និង​ភាពធាត់​, ជំងឺ​ទឹកនោម​ផ្អែម និង​ជំងឺ​សរសៃឈាម​បេះដូង​។​​គាត់​បាន​បន្ថែមថា វា​ក៏​ត្រូវបាន​គេ​ដឹងថា អ្នក​ដែល​គេង​យូរ​ពេក​មាន​ផលវិបាក​នៃ​សុខ​ភាព​អវិជ្ជមាន​៕