ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកអ្វីដែលអ្នកគួរតែប្រយ័ត្នពេលដែលជិតដល់ខែសម្រាលកូន។ តើមានអ្វីខ្លះទៅ?

  1. ក្នុងពេលដែលអ្នកជិតគ្រប់ខែ កូនក្នុងផ្ទៃគឺត្រូវការសារធាតុមួយចំនួនដើម្បីលូតលាស់ឲ្យបានគ្រប់ជ្រុងជ្រោយ។ ដូចនេះ អ្នកម្តាយគួរតែបរិភោគអាហារដែលសម្បូរប្រូតេអ៊ីន វីតាមីនសេ និងកាលស្យូមជាដើម ដើម្បីឲ្យឆ្អឹងកូនរឹងមាំ។ អ្នកម្តាយអាចពិសារទឹកដោះគោ ឬផលិតផលដែលធ្វើពីទឹកដោះគោ ព្រមទាំងសាច់ត្រី ពងមាន់ បន្លែ និងផ្លែឈើ។
  1. អ្នកម្តាយគួរតែទៅពិនិត្យឲ្យទៀងពេល ដោយមិនគួរភ្លេចឡើយ ព្រោះជាដំណាក់កាលសំខាន់ដែលអ្នកមិនអាចរំលងបាន។ បើអ្នកភ្លេច អ្នកនឹងមិនដឹងពីសុខភាពរបស់កូនក្នុងផ្ទៃឡើយ ហើយក៏មិនដឹងច្បាស់ពីពេលដែលអ្នកកើតដែរ។
  1. នៅពេលដែលអ្នកគេង អ្នកគួរតែយកខ្នើយមួយទ្រពីក្រោមជើង ដើម្បីបំបាត់អាការៈហើមជើងបាន។ ជាពិសេស អ្នកគួរតែចៀសពីការឈរយូរ ឬអង្គុយយូរ ទើបជើងអ្នកមិនសូវហើមខ្លាំង។
  1. នៅពេលដែលអ្នកម្តាយជិតគ្រប់ខែ គួរតែប្រយ័ត្នពេលស្ទាបពោះ ដោយកុំស្ទាបខ្លាំងពេកឲ្យសោះ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ស្បូនរបស់អ្នក។ ដូចនេះ អ្នកគួរតែស្ទាបថ្នមៗ ដើម្បីការពារស្បូនរបស់អ្នកឲ្យមានសុខភាពល្អ ទើបអ្នកងាយស្រួលកើត មិនមានគ្រោះថ្នាក់៕