តើអ្នកចង់ដឹងអំពីការព្យាបាលដោយខ្លួនឯងមួយប្រភេទដែលអាចបញ្ចុះសម្ពាធឈាម និងរំលាយកំណកឈាមក្នុងសរសៃឈាម ក្នុងរយៈពេលដ៏ខ្លីដែរទេ។ ខាងក្រោមនេះ ខ្ញុំនឹងបង្ហាញអំពីគ្រឿងផ្សំសម្រាប់ធ្វើឱសថមួយនេះ ដែលវាមានប្រភពមកពីប្រទេសអាឡឺម៉ងតែម្តង។ ឱសថធម្មជាតិនេះមានគ្រឿងផ្សំអស្ចារ្យបីប្រភេទគឺ ក្រូចឆ្មា ខ្ទឹមស និងខ្ញី។ គ្រឿងផ្សំទាំងបីនេះមានប្រយោជន៍រៀងៗខ្លួន ប៉ុន្តែនៅពេលប្រើវាចូលគ្នា វានឹងក្លាយទៅជាឱសថធម្មជាតិដ៏អស្ចារ្យក្នុងការបញ្ចុះសម្ពាធឈាម និងរំលាយកំណកឈាមក្នុងសរសៃឈាម។
គ្រឿងផ្សំ៖
- ក្រូចឆ្មា ៤ផ្លែ
- ក្បាលខ្ទឹមស ៤មឺម
- ខ្ញី ៤សង់ទីម៉ែត្រ
- ទឹក ៤លីត្រ
របៀបធ្វើ៖
- ចូរលាងសម្អាត ខ្ញី និងក្រូចឆ្មាឲ្យបានស្អាតល្អ
- ចូរចិត្តក្រូចឆ្មាជាចំណិតស្តើងៗ
- ចូរបកសម្បកខ្ញី និងខ្ទឹមស បន្ទាប់មក ដាក់គ្រឿងផ្សំទាំងអស់ចូលទៅក្នុងម៉ាស៊ីនក្រឡុក ហើយក្រឡុកវាឲ្យស្មើសាច់ល្អ
- ចូរចាក់វាចូលទៅក្នុងឆ្នាំដើម្បីកម្តៅ
- ចូរចាក់ទឹកចូលទៅក្នុងឆ្នាំនោះយឺត ហើយទុកឲ្យពុះ
- ចូរដាក់វាឲ្យត្រជាក់
- ចាក់វាចូលទៅក្នុងដប ហើយទុកក្នុងទូរទឹកកក
- អ្នកអាចញ៉ាំវាមួយកែវនៅពេលព្រឹកមុនញ៉ាំអ្វីទាំងអស់ ជារៀងរាល់ព្រឹក។ អ្នកក៏អាចញ៉ាំវា ២ម៉ោងមុនពេលចូលគេងបានដែរ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855