នៅពេលរាងកាយមានការកើនឡើងនៃចំនួនអាស៊ីតអ៊ុយរិកខ្ពស់ ដែលជាផលិតផលចេញពីកោសិកា វាប្រហែលជាអាចបង្កជាជំងឺរលាកសន្លាក់មួយប្រភេទឈ្មោះថា ហ្គោដ។ ខាងក្រោមនេះគឺជារឿងមួយចំនួនដែលអ្នកអាចធ្វើបានដើម្បីបន្ថយការប្រឈមនឹងការធ្វើទុក្ខរបស់ជំងឺរលាកសន្លាក់ហ្គោដទៀត៖
- ចូរប្រើប្រាស់ថ្នាំទាំងអស់ដែលគ្រូពេទ្យបានណែនាំឲ្យប្រើ
- ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីកត្តាប្រឈមមុខនៃការប្រើថ្នាំអាស្ពីរីន ដែលវាអាចរំខានដល់ការប្រើថ្នាំគ្រប់គ្រងជំងឺរលាកសន្លាក់ហ្គោដបាន
- ចូរសម្រកទម្ងន់ខ្លះ
- ចូរប្រាកដថា ជំងឺទាំងឡាយដូចជា ជំងឺទឹកនោមផ្អែម លើសកូឡេស្តេរ៉ុល ឬលើសសម្ពាធឈាម មានការគ្រប់គ្រងល្អហើយ
- ចូរញ៉ាំអាហារដែលមានជាតិខ្លាញ់ និងប្រៃទាប
- ចូរញ៉ាំទឹកឲ្យបានច្រើន និងព្យាយាមចៀសវាងគ្រឿងស្រវឹង
- មិនត្រូវញ៉ាំអាហារណាដែលមានសារធាតុ Purines ច្រើនឡើយ ព្រោះវាអាចនឹងត្រូវបំបែកទៅជាអាស៊ីតអ៊ុយរិក ដូចជា សាច់គ្រឿងក្នុង និងអាហារសមុទ្រមួយចំនួន៕