​ការស្រាវជ្រាវ​មួយ​បង្ហាញថា ការកំណត់​ពេលវេលា​ទ​ទួល​ទាន​ក្នុង​ថ្ងៃ​ក្នុង​រង្វង់ ៩ ទៅ ១០ ម៉ោង អាចជួយ​បង្កើន​ការគ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​។​

​ពួក​អ្នកស្រាវជ្រាវ​បាន​វាយតម្លៃ​ឥទ្ធិពល​របស់​ការកំណត់​ពេលវេលា​ទទួលទាន​ចំពោះ​បុរស ១៥​នាក់ ក្នុងពេល​១​សប្តាហ៍​។ បុរស​ទាំងនេះ​មាន​ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២​ខ្ពស់ បានកំណត់​ពេល​វ​លា​ទទួលទាន​របស់​ពួកគេ​ចុះ​នៅ ៩ ទៅ ១០ ម៉ោង ក្នុង​១​ថ្ងៃ ។​

​លទ្ធផល​បង្ហាញថា ពុំមែន​ជា​ប្រភេទ​អាហារ​ដែល​ពួកគេ​ទទួលទាន តែ​គឺ​ការកំណត់​ពេលវេលា​ទទួល​ទាន​ចុះ​នៅពេល​ពី ៩ ទៅ ១០ ម៉ោង អាច​កែប្រែ​ឲ្យ​ប្រសើរ​បរិមាណ​ជាតិ​ស្ករ​ក្នុង​ឈាម ។​

​ជម្រើស​ជាច្រើន​សម្រាប់​កំណត់​ពេលវេលា​ទទួលទាន​ពី ៩ ទៅ ១០ ម៉ោង គឺ អាច​ទទួលទាន​ពី​ម៉ោង ៧ និង ៣០ នាទី ព្រឹក ដល់​ម៉ោង ៥ និង ៣០ នាទី ល្ងាច ឬ ម៉ោង ៨ និង ៣០ នាទី ព្រឹក​ដល់​ម៉ោង ៨ យប់ ។​

​របប​ទទួលទាន​កំណត់​ពេលវេលា​ប្រចាំថ្ងៃ​បញ្ជាក់ថា អ្នក​អាច​បរិភោគ​តាមចិត្ត សូម្បីតែ​អាហារ​ត្រូវ​ចាត់ទុកថា «​មិនល្អ​» ដរាបណា​ការកំណត់​ពេល​វេលា​ទទួលទាន​ក្នុងអំឡុង​ពេលដែល​សរី​រា​ង្គ​មានលទ្ធភាព​ដុតបំផ្លាញ​សារជាតិ​ល្អ​ជាង​។ ហើយ​រឿង​សំខាន់​របស់​វិធីសាស្ត្រ​នេះ គឺ​អូសបន្លាយ​ពេលវេលា​មិន​ទទួលទាន​ក្នុង​ពេលយប់​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង