ការលាងសម្អាតរបួសជាមួយនឹងទឹកត្រជាក់ អាចជួយឲ្យរបួសនោះស្អាត ប៉ុន្តែវាប្រហែលជាមិនគ្រប់គ្រាន់ក្នុងការបង្ការការបង្ករោគឡើយ។ ការហូរឈាមគឺជាមធ្យោបាយបែបធម្មជាតិមួយរបស់រាងកាយក្នុងការលាងសម្អាតរបួស។ ប៉ុន្តែការហូរឈាមច្រើនពេកមិនមែនជារឿងល្អឡើយ។ ខាងក្រោមនេះគឺជារបៀបក្នុងការបញ្ឈប់ការហូរឈាមច្រើនៗដែលអ្នកគួរតែអនុវត្ត៖
- បើសិនជាអាច ចូរប្រើប្រាស់ក្រណាត់ស្អាត រុំរបួសនោះ
- ចូរប្រើក្រណាត់បិទពីលើរបួស ហើយសង្កត់ថ្នមៗ
- ចូរយកក្រណាត់ស្អាតមួយទៀតទុកសាគួរ។ បើសិនជាការហូរឈាមនោះមិនអាចគ្រប់គ្រងនៅពេលដំបូងទេ ចូរដាក់ក្រណាត់មួយទៀតក្រោយនេះនៅពីលើបន្ថែមទៀត ប៉ុន្តែមិនត្រូវយកអាក្រណាត់ដំបូងចេញឡើយ។
- ចូរសង្កត់ខ្លាំងបន្តិចលើក្រណាត់ដែលរុំរួចរយៈពេល២០នាទី
- ចូរលើកដៃ ឬជើង ដែលមានរបួសនោះឲ្យខ្ពស់ជាងបេះដូង៕