ការគ្រប់គ្រងជំងឺស្រែងមានន័យថា ជាការសិក្សារាល់អ្វីគ្រប់យ៉ាងអំពីជំងឺនេះ ដើម្បីកុំឲ្យវាធ្វើទុក្ខលើរាងកាយបន្ថែមទៀត។ ខាងក្រោមនេះគឺជាការណែនាំខ្លះៗអំពីការគ្រប់គ្រងជំងឺស្រែង៖
- ចូរសិក្សាអំពីជំងឺស្រែងរបស់អ្នកឲ្យបានច្រើនបំផុតតាមតែអាចធ្វើបាន ដោយរួមបញ្ចូលទាំងរបៀបព្យាបាលដែលល្អបំផុត និងមូលហេតុដែលត្រូវចៀសវាង
- ចូរហាត់ប្រាណជាទៀងទាត់ ញ៉ាំអាហារផ្តល់សុខភាព រក្សាទម្ងន់ឲ្យនៅមានសុខភាពល្អ និងចៀសវាងការជក់បារី ព្រមទាំងញ៉ាំគ្រឿងស្រវឹង
- ចូរយល់ដឹងអំពីការប្រឈមនឹងការកើតជំងឺស្រែងរលាកសន្លាក់ និងប្រាប់ឲ្យគ្រូពេទ្យបានដឹងនូវសញ្ញាដំបូងនៃការគាំងសន្លាក់ ឬមិនស្រួលក្នុងសន្លាក់ផង
- ចូរពិនិត្យក្រចកដៃដើម្បីរកមើលសញ្ញានៃជំងឺស្រែងរលាកសន្លាក់ ដែលវាអាចនឹងធ្វើឲ្យក្រចកព្រែកជាពីរ ទ្រុត និងប្រែពណ៌៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855