​វិធី​ល្អ​បំផុត ដើម្បី​ទប់ទល់​នឹង​ជំងឺមហារីក គឺ​ត្រូវ​ទប់ស្កាត់​វា​តាំងពី​ដំបូង​។ ប្រការ​នោះ មានន័យថា រក្សា​សុខភាព​ឲ្យ​បានល្អ​តាមរយៈ​វិធី​ធម្មជាតិ​ជាច្រើន ដូចជា​ហាត់ប្រាណ​ជាប្រចាំ ។​

​ហាត់ប្រាណ​ជាប្រចាំ​ត្រូវបាន​បញ្ជាក់ថា អាច​បន្ថយ ៤៤% លទ្ធភាព​ស្លាប់​ពាក់ព័ន្ធ​នឹង​មហារីក​។ វា​ក៏​អាច​ទប់ស្កាត់​មួយ​ក្នុង​៣​ករណី នៃ​ការ​រើ​ឡើងវិញ​របស់​ជំងឺមហារីក ក្នុង​សរីរាង្គ​របស់​អ្នកជំងឺ​។​

​ប្រសិន​អ្នកជំងឺ​មហារីក​ត្រូវ​ឆ្លងកាត់​ការព្យាបាល​ធម្មតា វិធី​ហាត់ប្រាណ​អាច​បន្ថយឥទ្ធិពល​បន្ទា​ប់​បន្សំ​នៃ​គ្រោះថ្នាក់​របស់​សារជាតិ​គីមី និង​កាំរស្មី ។​

​ហាត់ប្រាណ​អាចមាន​ប្រយោជន៍​សម្រាប់​អ្នកជំងឺ​មហារីក​គ្រប់​ប្រភេទ ជាពិសេស​ចំពោះ​អ្នកជំងឺ​មហារីក​សុដន់ ។ ការស្រាវជ្រាវ​បង្ហាញថា អ្នកជំងឺ​មហារីក​សុដន់ ចូលរួម​តាម​កម្មវិធី​ហាត់ប្រាណ​មានឱកាស​នៅរស់​ល្អ​ជាង ដោយ​ពុំមាន​ហានិភ័យ​លាប់​ជំងឺ​ឡើងវិញ ក្រោយពេល​ព្យាបាល ។​

​ការស្រាវជ្រាវ​ឲ្យ​ដឹងថា ហាត់ប្រាណ​ជាប្រចាំ អាច​ការពារ​សុដន់ ពោះវៀន ស្បូន បំពង់​អាហារ តម្រងនោម ថ្លើម ជាលិកា​ខួរឆ្អឹង និង​ក្រពះ ឱ្យ​ចៀស​ផុតពី​មហារីក ។ ពួក​អ្នកស្រាវជ្រាវ​ទូន្មាន​មនុស្ស​ធំ​គួរ​ហាត់ប្រាណ​តិច​បំផុត ១៥០ នាទី ក្នុង​១​សប្តាហ៍ ។ វិធី​ដ៏​ងាយស្រួល​មួយ ដើម្បី​សម្រេចបាន​គោល​នេះ​គឺ​ដើរ ៣០​នាទី ហើយ​៥​ថ្ងៃ ក្នុង​១​សប្តាហ៍​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង