បើសិនជាអ្នកកណ្តាស ផ្តាសាយ រមាស់ខ្លួន និងក្អក ដោយសារតែសត្វចិញ្ចឹម វាមានរឿងច្រើនណាស់ដែលអ្នកអាចធ្វើបានដើម្បីបង្ការវា។ ខាងក្រោមនេះគឺជាការណែនាំខ្លះៗដែលអ្នកអាចធ្វើបាន៖
- ចូរកាត់បន្ថយរយៈពេលដែលអ្នកត្រូវនៅជាមួយសត្វចិញ្ចឹម
- ប្រើស្ព្រាយបាញ់ច្រមុះ ជាប្រភេទស្ព្រាយពង្រីកទងសួត ឬបំបាត់អាឡែហ្ស៊ី ដែលមានការណែនាំពីគ្រូពេទ្យផង
- ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីការចាក់វ៉ាក់សាំងការពារអាឡែហ្ស៊ី
- មិនត្រូវឲ្យសត្វចិញ្ចឹមអ្នកគេងក្នុងបន្ទប់ជាមួយអ្នកឡើយ
- ចូរលាងសម្អាតដៃភ្លាមៗក្រោយពីប៉ះពាល់សត្វចិញ្ចឹមរួច។ ចូរងូតទឹកឲ្យសត្វនោះម្តងក្នុងមួយសប្តាហ៍
- ចូរប្រើប្រាស់ម៉ាស៊ីនប៉ូមធូលីដែលមានគុណភាពល្អ ឬប្រើផលិតផលចម្រោះបរិយាកាសក្នុងផ្ទះផង៕