ការស្រាវជ្រាវថ្មីបានចង្អុលបង្ហាញថា ការជក់បារីបង្កើនហានិភ័យនៃជំងឺមហារីកសុដន់, ជាពិសេសនៅពេលដែលស្ត្រីចាប់ផ្តើមជក់បារីនៅវ័យក្មេងពេក។
អស់ជាច្រើនឆ្នាំ, អ្នកឯកទេសបានសួរថាតើការជក់បារីត្រូវបានផ្សារភ្ជាប់ផ្ទាល់ទៅនឹងហានិភ័យនៃជំងឺមហារីកសុដន់នោះ ឬថាតើការផ្សារភ្ជាប់គ្នានេះត្រូវបានបង្កជាផលវិបាកដោយស្ត្រីដែលជក់បារីនោះ បានផឹកស្រាដែរដែលបញ្ហាទាំងនេះត្រូវបានផ្សារភ្ជាប់ទៅនឹងហានិភ័យនៃជំងឺមហារីកសុដន់។
ការស្រាវជ្រាវបានបង្កើតជាការជំទាស់ដល់លទ្ធផល។ ការស្រាវជ្រាវមួយនៅក្នុងឆ្នាំ២០០៤បានសរុបថា វាមិនមានទំនាក់ទំនងគ្នារវាងហេតុ និងផលចំពោះការជក់បារីទៅនឹងហានិភ័យនៃជំងឺមហារីកសុដន់នោះទេ។ទោះជាយ៉ាងណាក៏ដោយ, សព្វថ្ងៃអ្នកស្រាវជ្រាវដែលបានមើលពីលទ្ធផល, បានវិភាគលើស្ត្រីជាង៧៣.០០០នាក់, ហើយបានរកឃើញពីការបង្ហាញឡើងចំពោះការផ្សារភ្ជាប់គ្នារវាងការជក់បារី និងជំងឺមហារីកសុដន់។
មៀ ហ្គូដេត (Mia Gaudet) បាននិយាយថា វាមិនត្រឹមតែជាការទាក់ទងគ្នារវាងការផឹកស្រា និងជំងឺមហារីកសុដន់ប៉ុណ្ណោះទេ, ប៉ុន្តែការជក់បារីក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺមហារីកសុដន់ផងដែរ។ ការស្រាវជ្រាវត្រូវបានចេញផ្សាយនៅក្នុងកាសែត Journal of the National Cancer Institute។គាត់បាននិយាយថា រយៈពេលនៃការជក់បារីបង្ហាញជាការប៉ះពាល់ទៅនឹងកម្រិតនៃហានិភ័យ។ ហ្គូដេតបាននិយាយថា វាហាក់ដូចជាបង្ហាញថា ស្ត្រីដែលចាប់ផ្តើមជក់បារីមុននឹងនៃការមានកូនដំបូងរបស់ពួកគេគឺមានហានិភ័យខ្ពស់បំផុតនៃជំងឺមហារីកសុដន់។
អ្នកស្រាវជ្រាវបានមើលពីបញ្ហាដែលពាក់ព័ន្ធទៅនឹងរបៀបនៃការរស់នៅ និងការការពារផងដែរ។ ដោយការតាមដានអស់រយៈពេលជិត១៤ឆ្នាំ, ជាង៣.៧០០ករណីនៃជំងឺមហារីកសុដន់ត្រូវបានរកឃើញ។
នៅពេលដែលស្ត្រីត្រូវបានគេយកមកធ្វើការស្រាវជ្រាវ, ពួកគេមានអាយុពី៥០ឆ្នាំ ទៅ៧៤ឆ្នាំ។ ពួកគេបានបញ្ជាក់ពីព័ត៌មានមើលទម្លាប់នៃការជក់បារីដែលមានពីមុន និងបច្ចុប្បន្ន។ នៅពេលចាប់ផ្តើម, ប្រហែល៨%បានជក់បារី, ប្រហែល៣៦%បានឈប់ជក់បារី និងប្រហែលជា៥៦%មិនជក់បារីសោះ។អ្នកស្រាវជ្រាវបានរកឃើញថា អត្រានៃការកើតមានថ្មីនៃជំងឺមហារីកសុដន់គឺមានខ្ពស់ជាង២៤%ចំពោះអ្នកជក់បារីថ្មីៗ និងខ្ពស់ជាង១៣%ចំពោះអ្នកធ្លាប់ជក់បារី បើធៀបទៅនឹងអ្នកដែលមិនជក់សោះ។
បន្ទាប់មកអ្នកស្រាវជ្រាវបានមើលទៅលើរយៈពេលនៃការជក់បារី។ ហ្គូដេតបាននិយាយថា ស្ត្រីដែលបានចាប់ផ្តើមជក់បារីមុនពេញវ័យហាក់ដូចជាងាយនឹងវិវត្តទៅជាជំងឺមហារីកសុដន់៦១%ច្រើនជាងអ្នកដែលមិនជក់បារី។ ដើម្បីវិភាគថាតើការជក់បារីតែមួយមុខ មិនគួបផ្សំនឹងការផឹកស្រា ប៉ះពាល់ដល់ហានិភ័យនៃជំងឺមហារីកសុដន់យ៉ាងណានោះ, ដំបូងហ្គូដេតបាមើលទាំងទៅលើការជក់បារីផង និងការផឹកស្រាផង។ គាត់បាននិយាយថា វាបានបង្ហាញថា ទំនាក់ទំនងនេះនៅតែមានរវាងការជក់បារី និងជំងឺមហារីកសុដន់។បន្ទាប់មក, គាត់បានមើលដោយចែកលើក្រុមអ្នកផឹកស្រាដែលមានក្រុមមិនដែលផឹកសោះ, ក្រុមអ្នកធ្លាប់ផឹក និងក្រុមអ្នកផឹកស្រាថ្មី និងបានវិភាគកើហានិភ័យរបស់ពួកគេនៃជំងឺមហារីកសុដន់។ ចំពោះអ្នកដែលមិនដែលផឹកស្រាសោះ, ការជក់បារីឥឡូវ ឬធ្លាប់ជក់ពីមុនមិនត្រូវបានផ្សារភ្ជាប់ជាមួយនឹងហានិភ័យនៃជំងឺមហារីកសុដន់នោះទេ។ ក្រុមទាំង៣នឹងមានហានិភ័យស្រដៀងគ្នាដែលការជក់បារីគឺជាកត្តាហានិភ័យមួយ។ ទោះជាយ៉ាងណាក៏ដោយ, គាត់បានបង្ហាញថា យើងមិនបានដឹងនោះទេ។
ហ្គូដេតបាននិយាយថា គាត់មិនច្បាស់នោះទេថាតើវាយ៉ាងណានោះ ប៉ុន្តែវាអាចមានអ្វីមួយអំពីការបូកបញ្ចូលគ្នានៃការជក់បារី និងផឹកស្រាលដែលទាក់ទងទៅនឹងហានិភ័យនៃជំងឺមហារីកសុដន់នោះ។ ឬចំនួននៃស្ត្រីក្នុងការស្រាវជ្រាវ, វាតិចពេកដើម្បីបង្ហាញពីលទ្ធផលដែលសុក្រិតមួយ។
គាត់បានបន្ថែមថា ការស្រាវជ្រាវថ្មីលើកឡើងថា ការជក់បារីតែមួយមុខបង្កើនហានិភ័យនៃជំងឺមហារីកសុដន់។ អ្នកស្រាវជ្រាវបានរកឃើញពីការទំនាក់ទំនងរវាងគ្នា ប៉ុន្តែមិនរកឃើញពីហេតុ និងផលនោះទេ។
ហ្គូដេតបាននិយាយថា អ្នកឯកទេសបានគិតថាជាលិកាសុដន់គឺងាយនឹងប៉ះពាល់សារធាតុពុលមុននឹងស្ត្រីផ្តល់កំណើតដល់កូននោះ៕