ការស្រាវជ្រាវថ្មីមួយបានលើកឡើងថា កុមារដែលផឹកភេសជ្ជៈផ្អែមៗ បានទទួលកាឡូរីច្រើនជាងកុមារដទៃទៀត ហើយភេសជ្ជៈទាំងនោះគឺជាហេតុផលចំបងនៃការទទួលកាឡូរីច្រើន។អ្នកស្រាវជ្រាវបានរកឃើញថា បន្ថែមពីនេះ កុមារដែលផឹកភេសជ្ជៈផ្អែមៗ ញ៉ាំអាហារមិនមានសុខភាពច្រើនជាងកុមារដទៃទៀត។ភស្តុតាងបានបង្ហាញថា ការញ៉ាំភេសជ្ជៈផ្អែមៗដែលរួមមានទឹកផ្លែឈើ, ទឹកប៉ូវកម្លាំងជាដើម បានកើនឡើងនៅក្នុង២០ឆ្នាំចុងក្រោយនេះ។
ចំពោះការស្រាវជ្រាវ, អ្នកស្រាវជ្រាវបានវិភាគលើកុមារជនជាតិអាមេរិកជិត១១.០០០នាក់ដែលមានអាយុពី២ឆ្នាំ ទៅ៨ឆ្នាំ។ អំឡុងពេលនោះ, ការញ៉ាំអាហារ និងភេសជ្ជៈប៉ូវកម្លាំងចំពោះកុមារបានកើនឡើងខណៈពេលដែលពួកគេផឹកភេសជ្ជៈមិនមានជាតិផ្អែមតិច។ការស្រាវជ្រាវលើកក្រោយបានបង្ហាញថា ភេសជ្ជៈប៉ូវកម្លាំងគឺជាមូលហេតុដំបូងនៃការញ៉ាំជាតិកាឡូរីដែលត្រូវបានឃើញក្នុងចំនោមកុមារដែលមានអាយុចន្លោះពី២ឆ្នាំ ទៅ១១ឆ្នាំ។ ទាំងអាហារ និងភេសជ្ជៈផ្អែមៗបានផ្តល់អោយមានការកើនឡើងកាឡូរីក្នុងចំនោមកុមារដែលមានអាយុពី១២ឆ្នាំ ទៅ១៨ឆ្នាំ, នេះដោយយោងតាមការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត American Journal of Preventive Medicine។
ខេវិន ម៉ាថ្យា (Kevin Mathias) ដែលមកពីសាកលវិទ្យាល័យ North Carolina បាននិយាយថា ការស្រាវជ្រាវនេះបានបង្ហាញថា ការផឹកភេសជ្ជៈផ្អែមៗខ្ពស់ត្រូវបានផ្សារភ្ជាប់ទៅនឹងការញ៉ាំអាហារដែលមានកម្រិតកាឡូរីខ្ពស់ផងដែរ។គាត់បាននិយាយថា នេះគឺជាការព្រួយបារម្ភមួយដោយសារតែអាហារជាច្រើនដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងភេសជ្ជៈផ្អែមៗខ្ពស់នោះ ក៏ជាប្រភពចំបងនៃជាតិខ្លាញ់ និងជាតិស្ករផងដែរ៕