នៅថ្ងៃអង្គារនេះ រដ្ឋាភិបាលថៃបានកត់ត្រាករណីឆ្លងវីរុសកូវីដថ្មីចំនួន ១៨៩ ករណី ដោយក្នុងនោះមាន ១៥៩ នាក់នៅសាមុតសាខន នាំឱ្យចំនួនឆ្លងសរុបមានចំនួន ២៣.៧៤៦ករណី និង មិនមានសេចក្តីរាយការណ៍អំពីការស្លាប់ថ្មីទេ ដែលធ្វើឱ្យចំនួនអ្នកស្លាប់នៅត្រឹម ៧៩ នាក់ដដែល។
ករណីថ្មីចំនួន ១៨៩ ករណីរួមមាន ១២៣ ដែលរាយការណ៍ដោយមន្ទីរពេទ្យ, ៥៦ ករណីតាមរយៈការធ្វើតេស្តិ៍យ៉ាងសកម្ម និង ១០ ករណីនាំចូលពីបរទេស៕