តាម ការស្រាវជ្រាវ​មួយ​ថា​បាន​បង្ហាញថា អ្នកជំងឺ​ដែល​បាន​ស្តាប់​បទ​ចំរៀង​និង​បទ​ភ្លេង ដែល​ខ្លួន​ឯង​ពេញចិត្ត​ក្នុង​មួយ​ថ្ងៃ​កន្លះ​ម៉ោង ក្រៅពី​ធ្វើឱ្យ​សប្បាយចិត្ត​ហើយ​នោះ​ថែមទាំង មាន​ប្រយោជន៍​ដល់​រាងកាយ​ផង​ដែរ​ព្រោះ​វា​ជួយ​ឱ្យ​សរសៃឈាម​រីក​ធំ​បាន​។ ការប្រើ​តន្ត្រី​ជា​វិធី ក្នុង​ការព្យាបាល ត្រូវបាន​គេ​អនុវត្ត​នៅក្នុង​ប្រទេស​អាមេរិក​ជា ច្រើន​កន្លែង ហើយ​អ្នក​ជំនាញ​របស់​អង់គ្លេស​ក៏ មាន​ការយល់ស្រប​ក្នុង​ការងារ​នេះ​ផងដែរ ។​គេ​មាន​ជំនឿ​ថា សូរសៀង​បទ​ភ្លេង​អាច​ទៅ​ជួយ​ឱ្យ យន្តការ​នៃ​ការបញ្ចេញ​នី​ទ្រី​ត​អុកស៊ីត​ចូលទៅក្នុង​ឈាម ដែល​ជួយ​ការពារ​មិន​ឱ្យ​ឈាមកក​រួមទាំង កូ​ឡេ​ស្តេ​រ៉ូល ដែល​ជា​គ្រោះភ័យ​ផងដែរ ។​

​លោកគ្រូ​ពេទ្យ​ម៉ៃ​ឃើ​ល​មី​ល្ល័​រ ជំនួយការ​មជ្ឈមណ្ឌល​ការពារ​រោគ​បេះដូង​នៃ​សាកលវិទ្យាល័យ​ម៉ា​រី​ឡែន សហរដ្ឋអាមេរិក ដែលជា​អ្នក​ស្រាវជ្រាវ​រឿង​នេះ​បាន​និយាយថា ឥទ្ធិពល​របស់​តន្ត្រី​មាន​ដល់​សរសៃឈាម វា​មិន​អាស្រ័យ​ទៅលើ​បទ​ចម្រៀង​នោះទេ តែ​ជា​បទ​ចំរៀង​ដែល​គេ​ពេញចិត្ត​។​

​ដូច្នេះ​ការ​ស្តាប់​តន្ត្រី​មិន​ត្រឹមតែ​អាច​ជួយ​អោយ​អ្នក មាន​អារម្មណ៍ល្អ​នោះទេ វា​ថែមទាំង​អាច​ជួយ​អោយ សុខភាព​ស​សៃឈាម​បេះដូង​របស់​អ្នក ដំណើរការ​បាន​ល្អ​ផងដែរ ៕