​មនុស្ស​ជាច្រើន​បាន​បដិសេធ​ខ្លាញ់ជ្រូក ដោយ​បារម្ភ​ខ្លាច​ធាត់ និង​កើត​ជំងឺ​សរសៃឈាម​បេះដូង ។ ប៉ុន្តែ មិន​ស្មានថា​ការ​កម្ចាត់​ខ្លាញ់ជ្រូក​ចេញពី​របប​អាហារ​ប្រចាំថ្ងៃ បែរជា​នាំមក​នូវ​ផលវិបាក​ជាច្រើន ។​

​គម្រោង​ស្រាវជ្រាវ Women’s Healthy Initiative (WHI) សន្និដ្ឋានថាៈ ជាតិ​ខ្លាញ់​ពុំមែន​ជា​មូលហេតុ​ធ្វើ​ឲ្យ​កើន​ជំងឺ​សរសៃឈាម​បេះដូង​, មហារីក​, អាត្រា​ស្លាប់​រួម ។ បរិភោគ​ជាតិ​ខ្លាញ់​ច្រើន​ពុំ​ធ្វើ​ឲ្យ​កើន​, បរិភោគ​តិច​មិន​ធ្វើ​ឲ្យ​ថយ​អត្រា​ជំងឺ​ទាំងនេះ ។​

​តាម​អ្នកជំនាញការ មនុស្ស​ចាស់​អាយុ​លើស ៥០ ឆ្នាំ ឡើងទៅ មាន​ជំងឺ​បំប្លែង​ជាតិ​ខ្លាញ់​មិន​ប្រក្រតី​ដូចជា​កើន​កូ​ឡេ​ស្តេ​រ៉ូ​ល នោះ​ទើបត្រូវ​តមខ្លាញ់ ។ រីឯ​ចំពោះ​ក្មេង​កាន់តែ​ត្រូវការ​បរិភោគ​ខ្លាញ់​។ ក្មេង​អាយុ​ក្រោម​១​ឆ្នាំ ត្រូវ​បរិភោគ ៧០% ខ្លាញ់ ក្នុង​របប​អាហារ ។ ចំពោះ​មនុស្សពេញវ័យ​ពេលណា​មាន​អត្រា​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម​ខ្ពស់ នោះ​ទើបត្រូវ​តមខ្លាញ់ តែ​ធម្មតា​នៅតែ​អាច​បរិភោគបាន ។​

​បន្ថែម​ពី​នោះ ការប្រើ​ប្រេង​ដើម្បី​ចៀន បំពង នៅ​សីតុណ្ហភាព​ខ្ពស់ នឹងមិន​ល្អ ស្មើ​ការប្រើ​ខ្លាញ់​សត្វ មិនតែប៉ុណ្ណោះ អាច​បង្ក​ជំងឺមហារីក ។ ជាងនេះទៀត ប្រេង​រុក្ខជាតិ​មិន​បង្កើតជា​ស្រោម​សរសៃប្រសាទ​ដូច​ខ្លាញ់​សត្វ​។ ខ្លាញ់​សត្វ​មាន myeline, បង្កើតជា​កោសិកា​សរសៃប្រសាទ​, ស្រោម​របស់​ខ្សែ​សរសៃប្រសាទ​, ពិសេស​គឺ​ភ្នែក ។ ខ្វះ​របស់​នោះ នឹង​ពិការ​ខាង​ផ្នែក​សរសៃប្រសាទ​, ពិសេស​គឺ​ភ្នែក ។​

  • រឿង​អ្វី​នឹង​កើតឡើង ប្រសិន​អ្នក​មិន​បរិភោគ​ខ្លាញ់​
    . ពិបាក​ស្រូបយក​វីតាមីន A: តួនាទី​សំខាន់​មួយ​របស់​ខ្លាញ់ គឺ​រំលាយ​សារជាតិ​រ៉ែ​, ក្នុងនោះ​មាន​វីតាមីន A ។ ប្រសិន​ក្នុង​របប​អាហារ​របស់​អ្នក​ពុំមាន​គ្រប់​បរិមាណ​ខ្លាញ់​ចាំបាច់​, សរីរាង្គ​អ្នក​ពិបាក​អាច​ស្រូប​យកបាន​វីតាមីន A នាំ​ដល់​ស្ថានភាព​ស្ងួត​ភ្នែក​, ថមថយ​ចក្ខុប្រសាទ ឬ ធ្ងន់ធ្ងរ​ជាង​អាច​ងងឹតភ្នែក ។​

. កើន​ហានិភ័យ​កើត​ជំងឺ​អំពី​ឆ្អឹងៈ វីតាមីន D ក៏​ជា​សារជាតិ​ត្រូវការ​ខ្លាញ់​រំលាយ ។ ការខ្វះ​វីតាមីន D នឹងធ្វើ​ឲ្យ​សរីរាង្គ​ងាយ​កើត​ជំងឺ​ក្រឹ​ន​ឆ្អឹង​, ពុក​ឆ្អឹង​, ធ្វើ​ឲ្យ​កើន​ហានិភ័យ​បាក់ឆ្អឹង​ពេល​រងរបួស ។​

. អ័រម៉ូន​មិន​ប្រក្រតីៈ ពួក​អ្នកជំនាញការ​អាមេរិក​ព្រមាន​ថា សរីរាង្គ​មិនមាន​គ្រប់​ជាតិ​ខ្លាញ់ នឹង​បង្ក​ភាពច្របូកច្របល់​អ័រម៉ូន​។ ស្ត្រី​បរិភោគ​ខ្លាញ់​តិចពេក នឹងធ្វើ​ឲ្យ​អាក់ដំណើរ​ការផលិត estrogen, បង្ក​ភាពមិនប្រក្រតី​ខួប​រដូវ ។ បុរស​បរិភោគ​ខ្លាញ់​មិន​គ្រប់ នឹង​រារាំង​លទ្ធភាព​ផលិត testosterone ដែល​ពុំ​ត្រឹមតែ​ធ្វើ​ឲ្យ​ថយចុះ​សមត្ថភាព​ផ្លូវភេទ តែ​សូម្បី​សាច់ដុំ​ក៏​រង​ឥទ្ធិពល​ធ្ងន់ធ្ងរ ។​

. ទ្រុឌទ្រោម​រាងកាយៈ ប្រសិន​មិន​បរិភោគ​ខ្លាញ់​, សរីរាង្គ​នឹង​ឈានទៅ​ក្នុងស្ថានភាព​ខ្វះខាត​ធ្ងន់ធ្ងរ Omeage 3, ក្នុងនោះ​មាន​ក្រុម​អាស៊ីត alpha-linolenic ។ នេះ​ជា​មូលហេតុ​ចំបង​មួយ​បង្ក​ភាព​ទ្រុឌទ្រោម​រាងកាយ នាំ​ដល់​ការបាត់​បង់ជីវិត ។​

. កើន​ហានិភ័យ​គាំងបេះដូងៈ ពេល​បោះបង់ចោល​ខ្លាញ់​ទាំងស្រុង អ្នកនឹង​មិនអាច​ស្រូប​យកបាន​វីតាមីន (​វីតាមីន​សំខាន់​មួយ​មាន​មុខងារ​សម្រួល​សរ​សៃ​ឈាម​) ធ្វើ​ឲ្យ​កើន​ហានិភ័យ​ក្រឹ​ន​រឹង​សរសៃឈាម​, ស្ទះ​សរសៃឈាម​, គាំងបេះដូង ៕​