នៅពេលដែលអ្នក ដាក់គូថអង្គុយនៅលើកៅអី នោះ ការរំលាយអាហាររបស់អ្នក នឹងមានដំណើរយឺតយ៉ាវ ។ វា ពីព្រោះតែ អង់ស៊ីមដែលត្រូវបានគេហៅថា lipoproteine lipase បានស្ថិតនៅក្នុងសសៃឈាមនៃសាច់ដុំ របស់អ្នក។ លោក Hamilton បាននិយាយថា lipoproteine lipase បានចាប់យកជាតិខ្លាញ់ នៅក្នុងឈាម និង ដុតបំផ្លាញវា ចោល។ ហើយនៅពេលដែលអ្នក ក្រោកឈរ ស្ថានភាពនៃសាច់ដុំ ដែលទ្រទំងន់របស់អ្នក ជាពិសេសនៅត្រង់ជើង បានបញ្ចេញនូវអង់ស៊ីម ដែលអាចចេញទៅដុត បំផ្លាញជាតិខ្លាញ់។ ប៉ុន្តែនៅពេល ដែលអ្នកនៅអង្គុយស្ងៀម និង មិនផ្លាស់ប្តូរចលនា ជារៀងរាល់ ៣០ ទៅ ៩០វិនាទីម្តង តាមដែលអ្វីដែលរាងកាយតែង បានធ្វើពីធម្មជាតិ នោះជាតិខ្លាញ់នឹងស្ថិត នៅក្នុងសសៃអាទែ និង អាចស្តុកទុកនៅក្នុង ជាលិកាដែលពោរពេញទៅដោយ ខ្លាញ់ ដែលត្រូវបាន គេស្គាល់ថា ជាខ្លាញ់នៃរាងកាយ។
ការអង្គុយពេញមួយថ្ងៃ អាចបន្ថយនូវ សកម្មភាពរបស់ lipoproteine lipase បានដល់ ៩០ ទៅ ៩៥ភាគរយ ( ចំពោះសត្វ) ដែលនេះជាមូលហេតុ នៅពេលដែលលោក Hamilton បានគំរូឈាមរបស់មនុស្ស ដែលបានអង្គុយ នោះឃើញថា ប្លាស្មា ដែលជាធម្មតាត្រូវមើលទៅឃើញថា្ល នោះបែរជាមានពណ៌ស និង កកដុំៗ ហើយមាន ផ្ទុកខ្លាញ់ ដែលនេះជាសញ្ញានៃ ការរំលាយអាហារយឺតយ៉ាវ ។
អាក្រក់ជាងនេះទៅទៀត អ្នកជំនាញបាននិយាយថា ការធ្វើលំហាត់ប្រាណ ក្នុងរយៈពេល ៦០ ទៅ ៩០នាទីជា រៀងរាល់ថ្ងៃ គឺប្រហែលជាមិនអាច ប្រឆាំងនឹងឥទ្ធិពលអាក្រក់ នៃការអង្គុយពេញមួយថ្ងៃនេះបានទេ។ លោក Hamilton បាននិយាយទៀតផងដែរថា ការពិត ប្រតិកម្មនៃជីវគីមី ត្រូវបានបន្ថយល្បឿន ដោយការអង្គុយ គឺពិតជា មានភាពខុសគ្នាទាំងស្រុងពី ដំណើរការផ្សេងទៀត ដែលត្រូវបានធ្វើអោយសកម្មឡើង ដោយការធ្វើចលនា ជាប្រចាំថ្ងៃរបស់អ្នក។
យោងតាមសំដី របស់លោកវេជ្ជបណ្ឌិត Jame Levine អ្នកសិក្សាស្រាវជ្រាវពីភាពធាត់ នៅ មន្ទីរព្យាបាល Mayo បានបង្ហាញថា ភាពខុសគ្នាដ៏ខ្លាំងរវាង មនុស្សស្គម និង មនុស្សធាត់ នោះគឺមិនមែនផ្តោតទៅ លើចំនួន នៃការទទួលទាន និង ការធ្វើលំហាត់ដែលគេបានធ្វើនោះទេ ប៉ុន្តែវាអាស្រ័យទៅលើ ពីការអង្គុយរបស់ ពួកគេទៅវិញ ៕