ស៊ុតសម្បូរប្រូតេអ៊ីន ហើយសមស្របសម្រាប់អាហារពេលព្រឹក ដើម្បីផ្គត់ផ្គង់ថាមពលសម្រាប់ថ្ងៃថ្មី ។ វាក៏ជាអាហារសម្បូរវីតាមីន D ចាំបាច់សម្រាប់សរីរាង្គស្រូបយកកាល់ស្យូម, រក្សាឆ្អឹងឲ្យរឹងមាំ ។
ផ្នែកស នៃស៊ុតមិនផ្ទុកជាតិខ្លាញ់ ហើយបរិមាណកាឡូរីទាបជាង។ ផ្នែកសក៏សម្បូរសារជាតិរ៉ែ ជីវជាតិដូចជា niacin, ប៉ូតាស្យូម, riboflavin និង ម៉ាញ៉េស្យូម ។
ផ្នែកក្រហមផ្ទុកប្រូតេអ៊ីនតិចជាង តែបែរជាសម្បូរវីតាមីន A, B6, B12 និង D, កាល់ស្យូម, folate និង Omega-3, ផ្គត់ផ្គង់កូឡេស្តេរ៉ូល, អាស៊ីតខ្លាញ់ចាំបាច់ ។ ដូច្នេះ វាត្រូវបានចាត់ទុកថាសម្បូរជីវជាតិជាង, ផ្គត់ផ្គង់ប្រមាណ ៥៥ កាឡូរី ។
សរុបទៅ ទាំងផ្នែក និងផ្នែកក្រហម គឺនាំមកនូវតម្លៃជីវជាតិខ្ពស់បំផុត ។
មនុស្សជាច្រើនបារម្ភថា បរិមាណកូឡេស្តេរ៉ុល និងជាតិខ្លាញ់នៅផ្នែកក្រហមនៃស៊ុតពេលចូលក្នុងសរីរាង្គ នឹងបង្កគ្រោះថ្នាក់ឲ្យសុខភាព, កើនហានិភ័យកើតជំងឺសរសៃឈាមបេះដូង។ រឿងនេះ គឺជាការយល់ខុស។ កូឡេស្តេរ៉ូល និងជាតិខ្លាញ់មិនខ្វះក្នុងសរីរាង្គ, វាមានឥទ្ធិពលបង្កើតអ័រម៉ូន Steroid ចាំបាច់សម្រាប់ការរីកចម្រើន និងសកម្មភាពធម្មតារបស់សរីរាង្គមនុស្ស, ក្នុងនោះ រួមមានទាំងអ័រម៉ូនភេទប្រុស និងស្រី ។ ក្រៅពីនេះ កូឡេស្តេរ៉ូលនៅជាសមាសធាតុរចនាសម្ព័ន្ធរបស់កោសិកា, បង្កើតប្រមាត់, បង្កើនសមត្ថភាពអង្គបដិបក្ខ ។
ពួកជំនាញការនៅសមាគមសរសៃឈាមបេះដូងអាមេរិក ទូន្មានគ្រប់គ្នាអាចបរិភោគស៊ុត១ថ្ងៃ១គ្រាប់ ។
ការធ្វើឲ្យស៊ុតឆ្អិន នឹងធ្វើឲ្យថយចុះប្រមាណ ១៧% ទៅ ២០% វីតាមីន និងថយ ៦ ទៅ ១៨% កម្រិតប្រឆាំងអុកស៊ីតកម្ម។ ដូច្នេះ គួរប្រើពេលវេលាចម្អិនខ្ចីបំផុត ដើម្បីធានាស៊ុតនៅមានជីវជាតិច្រើនបំផុត៕