ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?

ឆ្នាំវក

ឆ្នាំវក ក្នុងពេលវ័យក្មេងអាចនឹងល្មោភលេងបន្តិច ដោយមិនសូវអាចទទួលបានផលធំចូលមកទេ។ ប៉ុន្តែក្រោយអាយុ៣៩ឆ្នាំ នឹងចាប់ផ្តើមអាចសម្រេចការងារធំខ្លះ។ លុះចូលដល់អាយុ៤០ឆ្នាំ នឹងជោគជ័យខ្លាំងក្នុងជីវិត។

ឆ្នាំមមី

ឆ្នាំមមី មុនអាយុ៤០ឆ្នាំចិន ចង់បានទ្រព្យធំ តែមិនបានសោះ។ ប៉ុន្តែក្រោយអាយុ៤០ឆ្នាំ ឃ្លាំងទ្រព្យនឹងណែនខ្លាំង ដោយធ្វើឲ្យអ្នករកមិនឃើញកន្លែងសម្រាប់ទុកទ្រព្យទាំងនោះសោះ ព្រោះច្រើនពេក។

ឆ្នាំថោះ

ឆ្នាំថោះ ពេលដែលដល់អាយុ៤០ឆ្នាំ ផ្លូវទ្រព្យអ្នកនឹងបើកធំណាស់ ព្រោះមានអ្នកតាមជួយ។ ជាហេតុដែលធ្វើឲ្យអ្នកអាចទទួលបានប្រាក់ច្រើនពីការបណ្តាក់ទុន ព្រមទាំងពីកន្លែងជាច្រើនទៀត៕