​ផ្លែ​ជម្ពូ ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ ក្នុង​វេជ្ជសាស្ត្រ​បុរាណ​ចិន តាំងពី​រាប់លាន​ឆ្នាំ​មកហើយ ។ តាម​ការស្រាវជ្រាវ ផ្លែ​ជម្ពូ​មាន​លក្ខណៈពិសេស​ប្រឆាំង​មេរោគ ប្រឆាំង​ដុំ​សាច់ និង​ប្រឆាំង​មហារីក ។​

​ដើម្បី​កំណត់​លទ្ធភាព​ប្រឆាំង​មហារីក ពិសេស​គឺ​មហារីក​ឆ្អឹង​របស់​ផ្លែ​ជម្ពូ ពួក​អ្នកស្រាវជ្រាវ បាន​ពិសោធន៍​ប្រើ​ទឹក​គៀប​ពី​ផ្លែ​ជ​ម្បូ ទៅលើ​កោសិកា​មហារីក​ឆ្អឹង​ផ្សេងៗ​គ្នា ។​

​លទ្ធផល​ស្រាវជ្រាវ​បង្ហាញថា សារធាតុ​សកម្ម​ផ្តាច់​ចេញពី​ផ្លែ​ជម្ពូ អាច​ទប់ស្កាត់​ការរីកចម្រើន​របស់​កោសិកា​មហារីក​ឆ្អឹង​។​

​ក្នុង​វេជ្ជសាស្ត្រ​បុរាណ​ចិន ផ្លែ​ជម្ពូ​ត្រូវបាន​ប្រើ​ធ្វើ​ថ្នាំ​បញ្ចុះ​កម្តៅ និង​ជា​សារជាតិ​កម្ចាត់​ជាតិពុល ។ ប៉ុន្តែ ក្នុង​រាប់ពាន់​ឆ្នាំ វា​ក៏​ត្រូវបាន​ប្រើប្រាស់​ទូលំទូលាយ​ក្នុងការ​ព្យាបាល​មហារីក​ទៀតផង​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង