​ការស្រាវជ្រាវ​មួយ បង្ហាញថា​ប្រសិនបើ​អ្នក បាន​ប្រឹងប្រែង​ព្យាបាល​ជំងឺ​រលាក​ឫ​ដំបៅ​ក្រពះ តែ​ជំងឺ​របស់​អ្នក​នៅតែ​លាប់​ឡើងវិញ​ច្រើនដង នោះ​បញ្ហា​អាច​ស្ថិតនៅត្រង់​វិធី​គេង​របស់​អ្នក ។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន បាន​ពិសោធន៍​លើ​មនុស្ស ១៦៨៩ នាក់ (​អាយុ​ក្រោម ៦៩ ឆ្នាំ​) មាន​ជំងឺ​រលាក​និង​ដំបៅ​ក្រពះ បណ្តាលមកពី​បាក់តេរី Helicobacterpylori​។

​អ្នកជំងឺ​ទាំង​ត្រូវបាន​ព្យាបាល​ដោយ​ម៉ត់ចត់​ក្នុង​រង្វង់ ៤​សប្តាហ៍ ហើយ ១៥៣៨​នាក់ បានជា​ដាច់ និង បាន​ចូលរួម​ផ្នែក​បន្ត​របស់​ការពិសោធ​ន៍ ដើម្បី​កំណត់​មូលហេតុ​លាប់​ជំងឺ​ក្រៅពី Helicobacterpylori ។​

​អ្នកជំងឺ​ប្រើប្រាស់​ឧបករណ៍​តាមដាន​មួយ​សំដៅ​ផ្គត់ផ្គង់​ព័ត៌មាន​អំពី​បរិមាណ និង​គុណភាព​ដំណេក​របស់​ពួកគេ ។ លទ្ធផល​បង្ហាញថា អ្នក​លាប់​ជំងឺ​ដំបូង និង​លាប់​ច្រើនដង បន្ទាប់ពីនោះ គឺជា​ក្រុមមនុស្ស​ដែល​ពិបាក​គេង​, គេង​មិន​ស្កប់ ឬ ឧស្សាហ៍​ភ្ញាក់​កណ្តាលយប់ ។​

​ក្រៅពីនេះ អ្នក​កើត​ជំងឺ​បេះដូង​, ទឹកនោមផ្អែម​, ទទួលទាន​ស្រា​ច្រើន ក៏​ងាយ​លាប់​ជំងឺ​ក្រពះ ផងដែរ​។​

​គេង​មិន​លក់ ពិបាក​គេង ក៏​ដូច​ជំងឺ​ក្រពះ​ត្រូវបាន​ចាត់ទុកជា​បញ្ហា​សុខភាព កើតឡើង​ជាប្រចាំ នៅ​សហគមន៍​មនុស្ស​ចាស់ តែ​មុននេះ​គេ​ពុំ​ដឹងថា បញ្ហា​២​នេះ​អាចពាក់ព័ន្ធ​គ្នា​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង