​អាហ្វ្រិក​ខាងត្បូង​បាន​អះអាង​កាលពី​ម្សិលមិញ​នេះ​ថា ខ្លួន​នឹង​ផ្អាក​ការចាប់ផ្តើម​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ របស់​ក្រុមហ៊ុន AstraZeneca ។ ការសម្រេច​ផ្អាក​នេះ បានធ្វើ​ឡើង​ក្រោយ​ការសិក្សា​មួយ​បាន​បង្ហាញថា វ៉ាក់សាំង​នេះ មិនបាន​ការពារ​ករ​ណី​ស្រាល និង​មធ្យម​នៃ​វីរុស​កូ​រ៉ូ​ណា ដែល​បាន​កើតមានឡើង​នៅក្នុង​ប្រទេស​នោះ​។​

​ការផ្អាក​នេះ គឺជា​ឧបសគ្គ​ចំបង​មួយ​សម្រាប់​ប្រទេស​នេះ ប៉ុន្តែ​ក្រុមមន្ត្រី​បាន​និយាយថា ការផ្តល់​វ៉ាក់សាំង​ពី​ក្រុមហ៊ុន​ផលិត​ផ្សេងទៀត​នឹង​អាច​រកបាន​ឆាប់ៗ​។​

​សាកលវិទ្យាល័យ​មួយ ដែល​រៀបចំ​ការសាកល្បង​វ៉ាក់សាំង​នេះ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃអាទិត្យ​ថា វ៉ាក់សាំង​របស់ AstraZeneca ផ្តល់​ការការពារ​តិចតួច​បំផុត​ប្រឆាំងនឹង​វីរុស​កូ​រ៉ូ​ណា​បំ​លែងខ្លួន​អាហ្វ្រិក​ខាងត្បូង ទោះជា​វីរុស​ស្ថិតក្នុង​កម្រិត​ស្រាល​និង​មធ្យម​ក្តី​។​

​ប៉ុន្តែ ទោះជា​យ៉ាងណា នៅក្នុង​ឯកសារ​មួយ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ ក្រុមហ៊ុន AstraZeneca បាន​បញ្ជាក់ថា គ្មាន​អ្នក​ចាក់​វ៉ាក់សាំង​ណា​ម្នាក់​ក្នុងចំណោម​មនុស្ស ២.០០០​នាក់ វិ​វត្ត​រោគសញ្ញា​ធ្ងន់ធ្ងរ​នោះទេ​។ ហេតុនេះ វា​នឹង​នៅតែមាន​ប្រសិទ្ធភាព​លើ​ជំងឺ​ធ្ងន់ធ្ងរ ទោះបីជា​ទិន្នន័យ​មិនទាន់មាន​គ្រប់គ្រាន់ ដើម្បី​ធ្វើការ​វិនិច្ឆ័យ​ច្បាស់លាស់​ក៏ដោយ​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង