ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីរឿងដែលអ្នកគួរតែប្រយ័ត្ន ដោយមិនគួរធ្វើពេលដែលអ្នកមករដូវ។ តើមានអ្វីខ្លះទៅ?
- អ្នកមិនគួរដំចង្កេះអ្នកឡើយពេលដែលអ្នកមករដូវ ទោះបីជាចុកចង្កេះយ៉ាងណាក៏ដោយ ព្រោះអាចធ្វើឲ្យឈាមរដូវអ្នកហូរច្រើន ដោយអាចពន្យាររយៈពេលនៃការមករដូវរបស់អ្នក។
- អ្នកមិនគួរពាក់អាវរឹបរាងខ្លាំងពេកនោះទេ ព្រោះអាចធ្វើឲ្យឈាមក្នុងរាងកាយអ្នកដើរមិនស្រួល ដោយធ្វើឲ្យអ្នកមានអារម្មណ៍មិនស្រួលខ្លួនឡើយ។
- អ្នកមិនគួរដកធ្មេញពេលដែលអ្នកកំពុងមករដូវឡើយ ព្រោះអាចធ្វើឲ្យឈាមអ្នកហូរច្រើន ដោយអាចធ្វើឲ្យអ្នកកើតអាការៈខ្វះឈាមបាន។ ជាពិសេស ឈាមដែលហូរនោះ មិនងាយធ្វើឲ្យវាបាត់ឡើយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានល្អ។
- ពេលដែលអ្នករដូវម្តងៗ អ្នកមិនគួរញ៉ាំស្រាឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ស្បូនអ្នកបាន។ ជាពិសេស ក៏អាចប៉ះពាល់ដល់ថ្លើមអ្នកផងដែរ។
- ក្នុងពេលដែលអ្នកមករដូវ អ្នកមិនគួរញ៉ាំស្រា ឬកាហ្វេឡើយ ព្រោះអាចធ្វើឲ្យអ្នកឈឺពោះបាន ថែមទាំងអាចធ្វើឲ្យរយៈពេលនៃការមករដូវរបស់អ្នកប្រែជាវែងទៀតផង។ ដូចនេះ អ្នកគួរតែកាត់បន្ថយក្នុងការញ៉ាំភេសជ្ជៈដែលមានសារធាតុកាហ្វេអ៊ីន។
- អ្នកមិនគួរបរិភោគរបស់ដែលត្រជាក់ខ្លាំងដូចជាទឹកកកក្នុងពេលមករដូវឡើយ ព្រោះវាអាចធ្វើឲ្យរដូវអ្នកមកមិនស្រួល ដោយអាចធ្វើឲ្យឈាមរដូវអ្នកមកមិនល្អឡើយ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855