​ភាព​តានតឹង ឫ ស្ត្រេ​ស​រ៉ាំរ៉ៃ ដែល​អូសបន្លាយ នឹង​ជះឥទ្ធិពល​អសកម្ម​ដល់​សុខភាព ទាំង​រាងកាយ និង​ស្មារតី ។ ក្នុងករណី​មួយចំនួន វា​អាច​រំញោច​ការរីកចម្រើន​របស់​ជំងឺ​រលាក និង​សរសៃឈាម​បេះដូង ។​

.​ហេតុអ្វី​ស្ត្រេ​ស​រ៉ាំរ៉ៃ អាច​បង្ក​ជា​មហារីក​?
​ថ្មីៗ​នេះ ពួក​អ្នកជំនាញការ​បាន​ព្រមាន​ថា ស្ត្រេ​ស​រ៉ាំរ៉ៃ ក៏​អាច​បង្ក​ជា​ជំងឺមហារីក ។ ការស្រាវជ្រាវ​មុននេះ​បង្ហាញថា ក្នុងចំណោម​ជំងឺមហារីក​មួយចំនួន ប្រសិន​អ្នកជំងឺ​មាន​អារម្មណ៍​ស្ត្រេ​ស ឫ​តានតឹង ដែល​បង្កើនល្បឿន​រីកចម្រើន​ដុំ​សាច់​មហារីក ហើយ​ស្ថានភាព​ជំងឺ​កាន់តែ​អាក្រក់​ទៅ ។​

​ភាព​តានតឹង​រ៉ាំរ៉ៃ និង​ខ្វាយខ្វល់ នឹង​ផលិត​អ័រម៉ូន​បង្ក​ភាព​តានតឹង​, យូរៗ​ទៅនឹង​ធ្វើ​ឲ្យ​ជះឥទ្ធិពល​ល​ដល់​ការ​បំប្លែង​សារជាតិ​, DNA, បង្រួញ​តេ​ឡេ​មែរ​… ហើយ​ការប្រែប្រួល​ទាំងនេះ​អាច​នាំ​ដល់​ជំងឺមហារីក ។​

​ស្ត្រេ​ស​រ៉ាំរ៉ៃ ធ្វើ​ឲ្យ​ខ្សោយ​ប្រព័ន្ធ​អង្គ​បដិបក្ខ​, ប្រការនេះ ធ្វើ​ឲ្យ​កោសិកា​មហារីក​បន្ត​រាលដាល​ពាសពេញ​រាងកាយ​ដោយសារ​ខ្វះ​របង​ការពារ​ធម្មជាតិ ។​

​ក្រុម​អ្នកស្រាវជ្រាវ​រកឃើញថា អ្នក​ត្រូវ​ផ្តាច់​ចេញពី​សង្គម មាន​ហានិភ័យ​កើត​មហារីក​អូវែរ កើនឡើង ១,៥ ដង ប្រៀប​នឹង​មនុស្ស​ធម្មតា​។ អ្នកមាន​រោគសញ្ញា​តានតឹង​ច្រើន​ក្រោយ​មាន​របួស ក៏មាន​ហានិភ័យ​កើត​ជំងឺ​ដូចគ្នា​។ ទន្ទឹមនឹង​នេះដែរ ភាព​តានតឹង​ក្នុង​ការងារ​មានលទ្ធភាព​រួមចំណែក​ធ្វើ​ឲ្យ​កើន​ហានិភ័យ​កើត​មហារីក​ពោះវៀន​, សួត ឬ បំពង់​អាហារ ៕​