ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីវិធីក្នុងការការពារអាពាហ៍ពិពាហ៍អ្នក។ តើមានអ្វីខ្លះទៅ?
- អ្នកគួរតែចាំថា បើអ្នកស្រឡាញ់គ្នាពិត ហើយចង់ឲ្យមនោសញ្ចេតនាបានយូរអង្វែង អ្នកមិនគួរទៅកែប្រែគ្នាឡើយ ព្រោះអ្នកមិនងាយកែចរិតរបស់មនុស្សម្នាក់បានឡើយ ដោយអ្នកគួរតែរៀនចេះទទួលស្គាល់ ទើបអ្នកមិនឈ្លោះគ្នាច្រើន។
- អ្នកគួរតែចាំថា អ្នកមិនគួរបោះបង់ចោលការងារ ឬមុខរបរអ្នកឡើយ ទោះជាគេថាគេចិញ្ចឹមអ្នកក៏ដោយ។ សូមអ្នកជឿថា គ្មានអ្វីដែលសប្បាយចិត្តជាងចាយលុយរបស់ខ្លួនឯងឡើយ។
- អ្នកគួរតែចាំថា គ្រួសារនេះមិនមែនជារបស់អ្នកតែម្នាក់ឡើយ ដោយអ្នកគួរតែបែងចែកការងារផ្ទះគ្នាធ្វើ ទើបអាចរក្សាមនោសញ្ចេតនាអ្នកទាំងពីរបានយូរអង្វែង។
- អ្នកគួរតែចាំថា មានពេលខ្លះ ក៏អ្នកអាចបដិសេធនឹងរឿងដែលអ្នកមិនចង់ធ្វើដែរ។ ការបដិសេធនេះ អ្នកអាចប្រើការទន់ភ្លន់ដើម្បីបដិសេធ ទើបអាចចៀសពីការឈ្លោះបាន។
- អ្នកគួរតែចាំថា មិនថាអ្នកខឹងគ្នា ឬឈ្លោះគ្នាយ៉ាងណាទេ ក៏អ្នកមិនគួរនិយាយថាលេងលែសគ្នាដែរ ប្រោះពាក្យមួយនេះអាចក្លាយជាការពិត បើអ្នកតែងតែប្រើជាប់មាត់។
- អ្នកគួរតែចាំថា អ្នកមិនគួរសង្ឃឹមចង់ឲ្យម្តាយក្មេកទុកអ្នកជាកូនបង្កើតឡើយ ព្រោះវាជារឿងដែលមិនអាចឡើយ មានតែធ្វើឲ្យអ្នកអស់សង្ឃឹមតែប៉ុណ្ណោះ។ ដូចនេះ អ្នកគួរតែទុកគាត់ដូចជាម្តាយបង្កើតជាមុនសិន ទើបអាចធ្វើឲ្យគាត់រំភើបចិត្តបាន។
- អ្នកគួរតែចាំថា អ្នកមិនគួរសួរសំណួរឲ្យគេជ្រើសរើសអ្នក ឬក៏ម្តាយគេឡើយ ព្រោះនេះជាសំណួរដែលពិបាកឆ្លើយ ហើយស្វាមីក៏មិនចូលចិត្តឆ្លើយដែរ។
- អ្នកគួរតែចាំថា គួរតែរកកន្លែងមួយដែលជាកន្លែងសំងាត់របស់អ្នក ដោយនៅពេលដែលអ្នកទាំងពីរឈ្លោះគ្នាខ្លាំង គឺមានកន្លែងសម្រាប់ឲ្យអ្នកអាចរក្សាខួរក្បាល និងចិត្តបានស្ងប់ នោះអ្នកនឹងអាចរកឃើញវិធីក្នុងការដោះស្រាយ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855