ការស្រាវជ្រាវ​របស់​ជ​ន​ជាតិ​អឺរ៉ុប​មួយ​បាន​រកឃើញថា ការផឹក​ភេសជ្ជៈ​ដែល​មាន​ជាតិ​ផ្អែម​៣៤០​ក្រាម​ក្នុង​មួយ​ថ្ងៃ​អាច​បង្កើន​ហានិភ័យ​នៃ​ការវិវត្ត​ទៅជា​ជំងឺ​ទឹកនោម​ផ្អែម​លើសពី​២២%​។​
​ការស្រាវជ្រាវ​ត្រូវបាន​ពឹងផ្អែក​ទៅ​លើ​ការវិភាគ​ដែល​បាន​មើល​ទៅលើ​មនុស្ស​ជាង​២៨.០០០​នាក់​នៅក្នុង​ប្រទេស​ដា​ណឺ​ម៉ាក​, បារាំង​, អាល្លឺម៉ង់​, អ៊ីតាលី​, ហូ​ឡង់​, អេ​ស្ប៉ាញ​, ស៊ុយអែត និង​សហរដ្ឋអាមេរិក​។​

ការកើនឡើង​ហានិភ័យ​នៃ​ការវិវត្ត​ទៅ​ជា​ជំងឺ​ទឹកនោម​ផ្អែម​ដែល​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ការផឹក​ភេសជ្ជៈ​ផ្អែម​ជា​រៀងរាល់​ថ្ងៃ​នោះ បាន​ធ្លាក់ចុះ​១៨%​នៅពេល​ដែល​អ្នកស្រាវជ្រាវ​បាន​មើល​ទៅ​លើ​ការ​ញ៉ាំ​ជាតិ​កាឡូរី និង​ស​ន្ទ​ស្សន៍​នៃ​ទម្ងន់​ខ្លួន​។​ទាំង​ការ​ញ៉ាំ​ជាតិ​កាឡូរី និង​ស​ន្ទ​ស្សន៍​នៃ​ទម្ងន់​ខ្លួន​ត្រូវបាន​គេ​ជឿ​ថា​ដើរតួ​នៅក្នុង​ការផ្សារភ្ជាប់​គ្នា​រវាង​ការផឹក​ភេសជ្ជៈ​ផ្អែមៗ និង​ហានិភ័យ​នៃ​ជំងឺ​ទឹកនោម​ផ្អែម​។ ដូ​រ៉ា រ៉ូ​ម៉ា​ហ្គ័​រ​រ៉ា (Dora Romaguera) បាន​និយាយថា ការពិត​ដែល​ហានិភ័យ​នៃ​ជំងឺ​ទឹកនោម​ផ្អែម​ធ្លាក់ចុះ​បន្តិច​នៅពេល​ដែល​កត្តា​ទាំង​ពីរ​នេះ​ដែល​ត្រូវបាន​គេ​យកមក​នោះ​អាច​ចង្អុលបង្ហាញ​ថា ឥទ្ធិពល​នៃ​ភេសជ្ជៈ​នោះ​លើ​ជំងឺ​ទឹកនោម​ផ្អែម​មាន​ការប៉ះពាល់​ទៅ​នឹង​ទម្ងន់​ខ្លួន​។​

​ការស្រាវជ្រាវ​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​កាសែត Diabetologia​។​ការផឹក​ទឹក​ផ្លែឈើ​សុទ្ធ ឬ​ទឹក​ផ្លែឈើ​លាយ​មិន​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយនឹង​ហានិភ័យ​នៃ​ជំងឺ​ទឹកនោម​ផ្អែម​នោះទេ​។​​អ្នកស្រាវជ្រាវ​បាន​និយាយថា ២២%​ដែល​បាន​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោម​ផ្អែម​ក្នុងចំនោម​ជនជាតិ​អឺរ៉ុប​ដែល​ផឹក​ភេសជ្ជៈ​ផ្អែមៗ​នោះ គឺ​ស្រដៀង​គ្នា​ទៅ​នឹង​ការស្រាវជ្រាវ​ពីមុន​ដែល​បាន​បង្ហាញថា ជនជាតិ​អាមេរិក​ខាងជើង​ដែល​ផឹក​ភេសជ្ជៈ​ទាំងនេះ មាន​ការកើនឡើង​ហានិភ័យ​នៃ​ជំងឺ​ទឹកនោម​ផ្អែម​២៥%៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង