ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីពេលវេលាដែលល្អបំផុតក្នុងការប្រើម៉ាសបិតមុខ។ តើមានអ្វីខ្លះទៅ?
ពេលវេលាដែលល្អបំផុតក្នុងការប្រើម៉ាសមុខ គឺពេលយប់។ ពេលយប់មានម៉ោងច្រើន ប៉ុន្តែម៉ោងដែលស័ក្តិសមបំផុត គឺម៉ោង៩ក្រោយពេលដែលងូតទឹករួច។ ក្នុងពេលម៉ោង៩នេះ ជាពេលវេលាដែលស្បែកអ្នកកំពុងតែសម្រាកពេញទំហឹង ថែមទាំងរន្ធញើសកំពុងតែបើក ដោយអាចស្រូបយកសារធាតុដែលមានក្នុងម៉ាសនោះចូលក្នុងស្បែកអ្នកយ៉ាងលឿន។ ដូចនេះ អ្នកគួរតែបិតក្នុងម៉ោងនេះប្រសិនជាអ្នកចង់ឲ្យស្បែកអ្នកស្អាត។ ជាពិសេស ក្រោយពេលអស់រដូវ ជាពេលវេលាដែលស្បែកអ្នកអាចស្រូបបានលឿនជាងពេលធម្មតា ដោយអ្នកអាចប្រើក្នុងពេលនេះក៏បានដែរ ព្រោះស្បែកអ្នកនឹងប្រែជាខ្លាំង៕