ការស្រាវជ្រាវ ថ្មីមួយបានរាប់បញ្ចូលលើអ្នកលើសទម្ងន់ និងអ្នកមិនធ្វើលំហាត់ប្រាណ ដែលមានអាយុជាមធ្យមគឺ៤០-៥០ឆ្នាំ ដែលបានធ្វើតេស្តដើម្បីវាយតម្លៃទៅលើការគិត ការសម្រេចចិត្ត និងការចងចាំ ដែលត្រូវបានគេហៅថា មុខងារនៃការយល់ដឹង។
អ្នកចូលរួមក្នុងការស្រាវជ្រាវបានចាប់ផ្តើមធ្វើលំហាត់ប្រាណជា រៀងរាល់សប្តាហ៍ ឱ្យបានទៀងទាត់ដោយការធាក់កង់ លើកដុំដែក រត់ ដើរ វាយសី …។ បន្ថែមពីលើនេះទៅទៀតការតាមដានលើតេស្តបានបង្ហាញថា មុខងារខួរក្បាលនៃអ្នកចូលរួមក៏មានភាពប្រសើរឡើងផងដែរ ហើយការកើនឡើងនេះគឺសមាមាត្រទៅនឹងភាពប្រសើរឡើងនៃសមត្ថភាពនៃការធ្វើ លំហាត់ប្រាណ និងទម្ងន់ខ្លួន។ អ្នកស្រាវជ្រាវបានរកឃើញ យ៉ាងសាមញ្ញ កម្រិតច្រើនប៉ុណ្ណាដែលអ្នកអាចធ្វើលំហាត់ប្រាណបាន និងទម្ងន់ច្រើនប៉ុណ្ណាដែលអ្នកអាចសម្រកបាននោះ ភាពប្រសើរឡើងនៃការគិតគឺមានច្រើនប៉ុណ្ណោះ។ ប្រសិនបើអ្នកសួរទៅកាន់អ្នកដែលធ្វើលំហាត់ប្រាណ ថាតើនៅពេលដែលពួកគាត់ធ្វើលំហាត់រួចតើពួកគាត់មានអារម្មណ៍បែបណា ពួកគាត់ប្រាកដជានិយាយថា ពួកគាត់មានអារម្មណ៍ថាល្អ និងស្រឡះក្នុងខ្លួនជាក់ជាមិនខាន។
ការថយចុះមុខងារនៃខួរក្បាលគឺជារឿងធម្មតានៅពេលដែលអ្នកកាន់តែមានវ័យ ចំណាស់ ប៉ុន្តែការថយចុះនោះអាចក្លាយជាអាក្រក់ទៅៗចំពោះអ្នកដែលមានជំងឺ បេះដូង៕