ក្រុមហ៊ុនចិនឈ្មោះ Sinovac’s CoronaVac បានប្រើវីរុសអសកម្មមួយ ក្នុងចំណោមវិធីសាស្ត្រចាស់បំផុត សម្រាប់ចាក់វ៉ាក់សាំងការពារមនុស្ស។ បាច់នៃវីរុសកូរ៉ូណាទាំងមូលត្រូវបាន “ដាំដុះ” ឡើង ហើយ “សម្លាប់” បន្ទាប់មកត្រូវបានបង្កើតជាវ៉ាក់សាំង។ ដូចគ្នានេះដែរ វ៉ាក់សាំង Sinopharm បានប្រើវីរុសអសកម្ម។
មជ្ឈមណ្ឌលគ្រប់គ្រងជំងឺចិនបាននិយាយថា ការធ្វើតេស្តបង្ហាញថា វ៉ាក់សាំង Sinopharm មានប្រសិទ្ធភាពមានប្រសិទ្ធភាពប្រឆាំងនឹងមេរោគបំលែងខ្លួន B.1.351។
សូមបញ្ជាក់ថា ក្រុមហ៊ុនវ៉ាក់សាំង Sinopharm បានប្រកាសថា វ៉ាក់សាំងចាក់ពីរដូសនេះ បង្ហាញប្រសិទ្ធភាពទប់ទល់នឹងការឆ្លងវីរុសកូរ៉ូណា បាន៧៩,៣ភាគរយ នៅក្នុងការសាកល្បងដំណាក់កាលចុងក្រោយ៕ (ប្រភពៈCNN)