ចង់ដោះស្រាយបញ្ហាស្បែកក្រោមភ្នែកគ្រើមស្ងួតមិនពិបាកឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណា? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗបំបាត់បញ្ហាស្បែកក្រោមភ្នែកគ្រើមស្ងួត ៖

១. ទឹកដោះគោត្រជាក់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ដុំសំឡីជ្រលក់ក្នុងទឹកដោះគោត្រជាក់ៗ និងលាបផ្ដិតៗលើស្បែកក្រោមភ្នែក។ រងចាំសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ រូបមន្តនេះក៏សាកសមសម្រាប់ដោះស្រាយបញ្ហាភ្នែកហើមៗផងដែរ។

២. ទឹកឃ្មុំ

ចូរជ្រើសរើសប្រើប្រាស់ទឹកឃ្មុំឆៅធម្មជាតិមកលាបម៉ាស្សាក្រោមភ្នែក។ រងចាំសម្រាប់រយៈពេលប្រហែល ១០នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។

៣. ផ្នែកពណ៌លឿងនៃស៊ុត

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាផ្នែកពណ៌លឿងនៃស៊ុតលើស្បែកក្រោមភ្នែកដែលគ្រើមស្ងួត និងរងចាំសម្រាប់រយៈពេល ១០នាទី សឹមលាងសម្អាតចេញជាការស្រេច។

៤. ត្រសក់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់បន្ទះត្រសក់ត្រជាក់ៗបិតលើស្បែកក្រោមភ្នែក។ រូបមន្តនេះក៏សាកសមសម្រាប់បំបាត់បញ្ហាស្នាមដក់ខ្មៅក្រោមភ្នែកនិងរក្សាសំណើមស្បែកផងដែរ។

៥. ប្រទាលកន្ទុយក្រពើ

លាបម៉ាស្សាជែលប្រទាលកន្ទុយក្រពើស្រស់ៗបន្តិចលើតំបន់ស្បែកដែលមានបញ្ហា និងលាងសម្អាតចេញជាមួយទឹកក្រោយរយៈពេល ១៥ នាទី។ អ្នកក៏អាចប្រើប្រាស់ទឹកប្រទាលកន្ទុយក្រពើសុទ្ធ ១០០ភាគរយផងដែរ។

៦. ប្រេងដូង

លាបម៉ាស្សាប្រេងដូងមួយស្រទាប់ស្ដើងក្រោមភ្នែកនៅរាល់ពេលមុនចូលគេង។ ប្រយ័ត្នដោយចៀស​វាងកុំឱ្យចូលភ្នែក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង