Join with Health.com.kh on Telegram

​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​រកឃើញថា យ៉ាងហោចណាស់​ក៏​មាន​១០%​នៃ​អ្នក​ដែល​មាន​ជំងឺ​បេះដូង​ធ្ងន់ធ្ងរ​ពី​កំណើត​ត្រូវ​បាន​បង្កឡើង​ដោយ​មុយ​តា​ស្យុង​ហ្សែ​ន​ថ្មី​ដែល​មិន​ត្រូវ​បាន​ចម្លង​ពី​ឪពុក​ម្តាយ​របស់​អ្នកជំងឺ​នោះទេ​។​

ជំងឺ​បេះដូង​ពី​កំណើត​គឺ​ជា​ជំងឺ​ដែល​កើតមាន​ជាទូទៅ​បំផុត​ក្នុងចំនោម​ជំងឺ​ពី​កំណើត ហើយ​កើត​មាន​ជិត​១%​នៃ​ទារក​ដែល​ទើបនឹង​កើត​។​
​រី​ឆាដ លី​ហ្វថុន (Richard Lifton) បាន​និយាយថា ការស្រាវជ្រាវ​នេះ​ផ្តល់​នូវ​ការយល់ដឹង​ថ្មី​ទៅ​នឹង​មូលហេតុ​នៃ​ជំងឺ​ពី​កំណើត​ទូទៅ​។​
​ក្រុម​របស់​គាត់​បាន​វិភាគ​ហ្សេ​ន​លើ​មនុស្ស​ជាង​១.៨០០​នាក់ ហើយ​បាន​កំណត់​ពី​មុយ​តា​ស្យុង​ហ្សែ​ន​ជាច្រើន​ដែល​អាច​បណ្តាលអោយ​កើតមាន​ជា​ជំងឺ​បេះដូង​ពី​កំណើត​។ ជាពិសេស​, អ្នកស្រាវជ្រាវ​បាន​រកឃើញថា មុយ​តា​ស្យុង​ជា​ញឹកញាប់​បាន​កើតមា​ន​ឡើង​ចំពោះហ្សែ​ន​ដែល​ប៉ះពាល់​នូវ​អ្វី​ដែល​គេ​ស្គាល់​ថា​ជា អ៊ី​ស្តូន​។ អ៊ី​ស្តូន​គឺជា​ប្រូតេអ៊ីនដែល​ខ្ចប់ ឌី​អេនអេ​(DNA) នៅក្នុង​នុយក្លេអ៊ី​ស​របស់​កោសិកា និង​គ្រប់គ្រង​ពេល និង​សកម្មភាព​នៃ​ហ្សែ​ន​ដែល​អាច​សំខាន់​ក្នុង​ការវិវត្ត​របស់​ទា​រក​។​ ​ការស្រាវជ្រាវ​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​កាសែត Nature​។​

​លី​ហ្វថុន​បាន​និយាយថា ការកំណត់ហ្សែន​ដែល​ជាមុយ​តា​ស្យុងនៅក្នុង​ជំងឺ​បេះដូង​ពី​កំណើត​ជា​ន់គ្នា​ជាមួយនឹង​ហ្សែ​ន ហើយ​ក្លាយទៅជា​មុយ​តា​ស្យុង​។ ការស្រាវជ្រាវ​នេះ​បង្ហាញថា វា​អាច​ជា​ផ្លូវ​រួមមួយ​ដែល​មូលដ្ឋាន​នៃ​ជំងឺ​ពី​កំណើត​នោះ​។​
​វេជ្ជបណ្ឌិត ហ្គារី ហ្គី​ប៊ុន (Gary Gibbons) បាន​និយាយថា នេះ​ជា​បំណែក​នៃ​អាថ៌កំបាំង​មួយ​ដ៏​សំខាន់​ដែល​ផ្តល់អោយ​យើង​នូវ​រូបភាព​ដ៏​ច្បាស់​នៃ​មូល​ហ​តុ​នៃ​ជំងឺ​បេះដូង​ពី​កំណើត​៕