ការស្រាវជ្រាវ​ថ្មី​មួយ​បាន​និយាយថា ស្ត្រី​លេចឡើង​ថា​មាន​ការការពារ​ពី​ធម្មជាតិ​ប្រឆាំង​នឹង​ជំងឺ​កាមរោគ​។​​របាំង​ការពារ​ពី​ធម្មជាតិ​មាន​យ៉ាង​ចំបង​នៃ​lactic acid bacteria ដែល​ត្រូវបាន​គេ​ហៅថា lactobacilli​។​​ការស្រាវជ្រាវ​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​កាសែត Sexually Transmitted Infections​។​

ដោយយោង​តាម​ការស្រាវជ្រាវ​បានបង្ហាញ​ថា ការរកឃើញ​នេះ​អាច​នាំអោយ​មាន​ការព្យាបាល​ថ្មី​ចំពោះ​ជំងឺ​រោគ​ដែល​បង្កឡើង​ដោយ​ការ​ញ៉ាំ​សាច់ជ្រូក​(Trich) ដែល​ប៉ះពាល់​លើ​បុរស និង​ស្ត្រី ១៧៤​លាន​នាក់​ជុំវិញ​ពិភពលោក​ក្នុង​មួយ​ឆ្នាំ​។​​ជំងឺ​រោគ​ដែល​បង្កឡើង​ដោយ​ការ​ញ៉ាំ​សាច់ជ្រូក​នោះ​ត្រូវ​បាន​បង្កឡើង​ដោយ​ពពួក​ប៉ារ៉ាស៊ីត Trichomonas vaginalis ឬ T. vaginalis​។ រោគសញ្ញា​នៃ​ការឆ្លង​មេរោគ​នេះ​រួមមាន ឈឺ​, រលាក និង​ហៀរ​ទឹករ​ង៉ៃ​។ ទោះជា​យ៉ាងណា​ក៏ដោយ​, ប្រហែល​៥០%​នៃ​មនុស្ស​ទាំងអស់​ដែល​មាន​ជំងឺ​នេះ មិន​វិវត្តនៃ​រោគសញ្ញា​នោះទេ ហើយ​មិន​បាន​ប្រុងប្រយ័ត្ន​ថា ពួកគេ​អាច​ត្រូវ​បាន​ឆ្លង​នោះទេ​។

​​អ្នកស្រាវជ្រាវ អូ​ហ្គូ​ស្តូ ស៊ី​ម៉ូ​ស បា​ប៊ូ​សា (Augusto Simoes-Barbosa) ដែល​មកពី​សាកលវិទ្យាល័យ Acuklcan ក្នុង​ប្រទេ​សញ៉ូវ​ហ្សឺ​លេន បាន​ពិនិត្យ​មើល​ពី​ប្រភេទ​ខ្សែ​៣​ខុស​គ្នា​នៃ​មេរោគ T. vaginalis នេះ​នៅក្នុង​កោសិកា​ទ្វារមាស​។ ពួកគេ​បាន​ធ្វើ​ដំណើរការ​នោះ​ម្តង​ហើយ​ម្តងទៀត​នៅពេល​ដែល​ប្រភេទ​៩​នៃ lactobacilli ខុសៗ​គ្នា​មាន​វត្តមាន​នៅ​ទីនោះ​។​

អ្នកស្រាវជ្រាវ​បានចង្អុលបង្ហាញ​ថា lactobacilli បាន​ការពារ​ពពួក​ប៉ារ៉ាស៊ីត​ពី​ការភ្ជាប់​ទៅនឹង​កោសិកា​នោះ​ជាង​កោសិកា​ដទៃទៀត​។​
​ពួកគេ​បាន​សរសេរថា ការស្រាវជ្រាវ​នេះ​ជម្រុញ​បន្ថែម​នូវ​មុខងារ​សំខាន់​ដែល​ពពួក​មេរោគ​នោះ​ដើរតួ​នៅក្នុង​សុខភាព​, ការឆ្លង​មេរោគ និង​ការបង្ក​អោយ​ជា​ជំងឺ​។ ការយល់ដឹង​ពី​មុខងារ​ដែល Lactobacillus ដើរតួ​ក្នុង​ការឆ្លង​មេរោគ T. vaginalis នោះ អាច​បង្ហាញ​ពី​ការព្យាបាល​ថ្មី​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង