មនុស្សភាគច្រើនបានលេបបំបែកនៃស្ករកៅស៊ូនៅពេលណាមួយ។ ប៉ុន្តែមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលមានបញ្ហាដោយសារតែវា។
ការទំពារស្ករកៅស៊ូត្រូវបានធ្វើឡើងដើម្បីទទួលបាននូវជាតិផ្អែម និងរសជាតិដទៃទៀត។ ខ្លួនរបស់មនុស្សមិនអាចកិនបំបែកស្ករកៅស៊ូបាននោះទេ។ ប៉ុន្តែស្ករកៅស៊ូដែលត្រូវបានលេបមិននៅក្នុងក្រពះ ឬបណ្តាលអោយមានបញ្ហាពោះវៀននោះទេ។ នេះដោយសារតែខ្លួនរបស់យើងអាចរំកិលសារធាតុមួយចំនួនធំដែលមិនអាចត្រូវបានរំលាយ ដូចជាស្ករកៅស៊ូជាដើម ចេញពីប្រព័ន្ធរំលាយអាហារ និងចេញមកក្រៅតាមរយៈលាមក។
ក្នុងករណីកម្រ, ការលេបដុំដ៏ធំនៃស្ករកៅស៊ូ, ឬបំណែកតូចៗជាច្រើននៃស្ករក្នុងពេលមួយជាប់ៗគ្នាពេកនោះ, អាចធ្វើអោយស្ទះដល់ប្រដាប់រំលាយអាហារ។ ការស្ទះនៅក្នុងប្រព័ន្ធរំលាយអាហារហាក់ដូចជាកើតមានឡើងនៅពេលដែលស្ករត្រូវបានលេបជាមួយនឹងអាហារដែលមិនអាចរំលាយដទៃទៀតដូចជាគ្រាប់ឈូករ័ត្នជាដើម។
ទោះបីជាមនុស្សមិនអាចរំលាយស្ករកៅស៊ូក៏ដោយ, ប៉ុន្តែវាអាចរំលាយសារធាតុគីមីដែលមាននៅក្នុងស្ករកៅស៊ូនោះ។ ខ្លួនមនុស្សស្រូបយកសារធាតុទាំងនោះតាមរយៈការទំពារ។ ដូចនេះ, នេះគឺជាមធ្យោបាយមួយដែលការទំពារស្ករកៅស៊ូអាចប៉ះពាល់ដល់សុខភាពមនុស្សៈ នៅពេលដែលមនុស្សទំពារស្ករកៅស៊ូច្រើន, កាឡូរីអាចឡើងបន្ថែម៕