សន្លាក់ជង្គង់ ជាផ្នែកដ៏សំខាន់មួយចំពោះសរីរាង្គមនុស្ស។ ពេលសន្លាក់ជង្គង់ ត្រូវរងទម្ងន់ខ្លាំងពេក នឹងងាយបង្កស្ថានភាពឈឺសន្លាក់ជង្គង់ ។
ពួកអ្នកជំនាញការឆ្អឹងសន្លាក់ឲ្យដឹងថា ដើរជាវិធានការចលនាដ៏សាមញ្ញ និងល្អបំផុតសម្រាប់សុខភាព។ ប៉ុន្តែ ចំពោះអ្នកកំពុងមានជំងឺឈឺសន្លាក់ជង្គង់ នោះវាពុំមែនជាជម្រើសមួយសមស្របនោះទេ ។
ពេលកើតជំងឺនេះ សឹងតែទាំងអស់នៃទម្ងន់សរីរាង្គ សុទ្ធតែសង្កត់ចុះលើសន្លាក់ជង្គង់ និងបង្កើតសម្ពាធលើក្បាលជង្គង់។ អាស្រ័យហេតុនេះ ប្រសិនអ្នកជំងឺដើរនឹងធ្វើឲ្យសន្លាក់ជង្គង់ត្រូវរងទាំងស្រុងទម្ងន់សរីរាង្គ។ ក្នុងពេលសន្លាក់ជង្គង់ត្រូវគួបផ្សំជាមួយសន្លាក់ផ្សេងៗ ដើម្បីបន្លាស់ទីជើង ហេតុនេះ សន្លាក់នេះងាយត្រូវរបួសធ្ងន់បំផុត។
ទន្ទឹមនឹងនោះ ពេលដើរក្បាលឆ្អឹងទាំង២របស់សន្លាក់ជង្គង់ ក៏ឆាប់កកិតប៉ះគ្នា និងធ្វើឲ្យអ្នកជំងឺកាន់តែឈឺខ្លាំងជាង។ អាស្រ័យហេតុនេះ អ្នកជំងឺសន្លាក់ជង្គង់គួរបន្ថយការដើរ-រត់។
ជំនួសឲ្យការដើរ-រត់ អ្នកជំងឺសន្លាក់ជង្គង់អាចជ្រើសយកវិញ្ញាសារកីឡាផ្សេងៗដូចជា ហែលទឹក ឫ យូហ្គា។ ពិសេស ការហែលទឹក គឺអាចបន្ថយបានសម្ពាធ និងទម្ងន់ខ្លួនទៅលើសន្លាក់ជង្គង់៕