ពួកអ្នកវិទ្យាសាស្ត្រអាមេរិករកឃើញថា បរិភោគយ៉ាអួយ៉ាងតិច ២ដង ក្នុង១សប្តាហ៍ នឹងជួយបុរសបន្ថយហានិភ័យកើតដុំសាច់ ដែលអាចនាំដល់ជំងឺមហារីកពោះវៀន ។
តាមការស្រាវជ្រាវលើបុរស ៣២.៦០៦ នាក់ និងស្ត្រី ៥៥៧៤៣នាក់ ក្នុងរយៈពេល ២៦ ឆ្នាំ រៀងរាល់ ៤ ឆ្នាំ ម្តង ពួកគេត្រូវផ្តល់ព័ត៌មានលំអិតអំពីរបៀបរស់នៅ និងរបបអាហាររបស់ខ្លួន រួមមាន បរិមាណយ៉ាអួ ដែលពួកគេទទួលទានផងដែរ។ ពួកអ្នកចូលរួមទាំងអស់ ត្រូវបានឆ្លុពោះវៀនតាមកាលកំណត់ ។
ជាលទ្ធផលដែលទទួលបាន គឺប្រៀបនឹងអ្នកមិនយ៉ាអួនោះបុរសបរិភោគយ៉ាអួជាប្រចាំ នឹងបន្ថយបាន ២៦% ហានិភ័យកើតដុំសាច់នៅពោះវៀនធំ, ជាជំងឺមានលទ្ធភាពបង្កមហារីក ។
អ្នកវិទ្យាសាស្ត្រ បានបកស្រាយថា នេះ អាចដោយសារបាក់តេរី Lactobacillus bulgaricus និង Streptococcus thermophilus ត្រូវបានរកឃើញក្នុងយ៉ាអួ ជាមួយនឹងអង់ហ្ស៊ីម ដែលអាចបន្ថយបរិមាណសារជាតិគីមីបង្កមហារីកក្នុងពោះវៀន៕