​តាម​ការស្រាវជ្រាវ បង្ហាញថា សុខភាព​មាត់​ធ្មេញ​ខ្សោយ អាចធ្វើ​ឲ្យ​កើន​ហានិភ័យ​កើត​មហារីក​ថ្លើម ។ ពួក​អ្នកជំនាញការ​អះអាងថា ស្ថានភាព​សុខភាព​មាត់​ធ្មេញ មាន​ពាក់ព័ន្ធ​ជិតស្និទ្ធ​ជាមួយ​ជំងឺ​មួយចំនួន រួមមាន មហារីក​ថ្លើម​, ពោះវៀន​, ក្រពេញ​លំពែង​…. ។​ល​។​

​ដើម្បី​បញ្ជាក់​ទំនាក់ទំនង​នេះ ក្រុម​អ្នកស្រាវជ្រាវ​បាន​តាមដាន​លើ​មនុស្ស ៤៦៩.៦២៨ នាក់ ក្នុង​រយៈពេល​មធ្យម ៦ ឆ្នាំ ។ លទ្ធផល​មាន​មនុស្ស ៤០៦៩ នាក់ កើត​មហារីក​ផ្លូវ​រំលាយ​អាហារ​។ ហើយ ១៣% ក្នុងចំណោម​អ្នកជំងឺ​ត្រូវបាន​រកឃើញ​មាន​សុខភាព​មាត់​ធ្មេញ​ខ្សោយ ។​

​ដំណើរការ​ប្រែប្រួល​ជីវសាស្ត្រ ដោយសារ​សុខភាព​មាត់​ធ្មេញ​ញ​ខ្សោយ នៅ​អាចពាក់ព័ន្ធ​ខ្លាំងក្លា​ដល់​ហានិភ័យ​កើត​មហារីក​ថ្លើម ដោយសារ​ឥទ្ធិពល​គួបផ្សំ​រវាង​ប្រព័ន្ធ​អតិសុខុមប្រាណ​ដ៏​គ្រោះថ្នាក់​មាន​ច្រើន​នៅក្នុង​មាត់ និង​បាក់តេរី​អតិសុខុមប្រាណ​ដ៏​គ្រោះថ្នាក់​មាន​ច្រើន​នៅក្នុង​មាត់ និង​បាក់តេរី​អាក្រក់​ក្នុង​ផ្លូវ​ពោះវៀន ជំរុញ​ការរីកលូតលាស់​នៃ​ជំងឺ ធ្វើ​ឲ្យ​ថ្លើម​ត្រូវរបួស​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង