នៅថ្ងៃសុក្ររដ្ឋាភិបាលថៃ បានរាយការណ៍ពីករណី Covid-19 ថ្មីចំនួន ៥៨៦ករណី ដែលការឆ្លងក្នុងស្រុកចំនួន ៥៧៣ករណី និងការនាំចូលចំនួន១៣ករណី ដែលនាំឱ្យករណីឆ្លងកើនឡើងសរុបដល់ ២២.៦៤៤ ។
ជំនួយការអ្នកនាំពាក្យមជ្ឈមណ្ឌលស្ថានភាព Covid-19 ថៃបាននិយាយថា ករណីថ្មីចំនួន ៥២៦ ត្រូវបានរកឃើញនៅក្នុងសហគមន៍ និង ៤៧ករណីផ្សេងទៀត ត្រូវបានបញ្ជាក់នៅមន្ទីរពេទ្យ។
ខេត្តសាមុតសាខន បានកត់ត្រាករណីថ្មីចំនួន ៥៤៨ករណី ក្នុងរយៈពេល ២៤ម៉ោងមុន ដោយ ៥២២ ករណី (ប្រទេសមីយ៉ាន់ម៉ា ៥១៩ នាក់និងថៃ ៣ នាក់) បានរកឃើញនៅក្នុងសហគមន៍ និង ២៦ករណី (ថៃ ១២ នាក់ និងមីយ៉ាន់ម៉ា ១៤ នាក់) នៅមន្ទីរពេទ្យ។
បាងកក មានករណីថ្មីចំនួន ១៨ ករណី ទាំងអស់ត្រូវបានធ្វើតេស្ដវិជ្ជមាននៅមន្ទីរពេទ្យ ដែលរួមមានជនជាតិថៃ ១៤ នាក់ និង ៤នាក់មកពីប្រទេសមីយ៉ាន់ម៉ា។
ករណីថ្មីចំនួន ៣ ត្រូវបានរកឃើញនៅមន្ទីរពេទ្យមួយក្នុងខេត្តតាក – ជនជាតិថៃ ២ នាក់ និងម្នាក់ទៀតមកពីប្រទេសមីយ៉ាន់ម៉ា។
ការធ្វើតេស្តិ៍យ៉ាងសកម្មនៅក្នុងសហគមន៍ក៏បានរកឃើញមាន ៣ ករណី (ថៃ) នៅខេត្ត Phetchaburi ដែលភ្ជាប់ទៅនឹងតំបន់ Mahachai របស់ Samut Sakhon និង ១ ករណីនៅ Sa Kaeo (អ្នកជាប់ឃុំជនជាតិខ្មែរម្នាក់ ដែលជាអ្នកធ្វើតេស្តិ៍វិជ្ជមានទីបី) ។
ករណីនាំចូលថ្មីចំនួន ១៣ គឺមកពីសហរដ្ឋអាមេរិក ១, អ៊ីតាលី ១, តង់ហ្សានី ១, អាហ្វ្រិកខាងត្បូង ១, រវ៉ាន់ដា ១, អេហ្ស៊ីប ៥, អាល្លឺម៉ង់ ១, ចក្រភពអង់គ្លេស ១ និងមីយ៉ាន់ម៉ា ១៕