ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកម្តាយពីមុខសញ្ញាដែលលួចប្រាប់អ្នកថាជិតដល់ពេលសម្រាលហើយ។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នកម្តាយជិតដល់ថ្ងៃសម្រាល នឹងមានអារម្មណ៍ថាផ្នែកខាងលើនៃពោះមិនពិបាកដូចមុន ដោយអាចាញ៉ាំបានច្រើនជាងមុន ហើយងាយស្រួលដកដង្ហើមជាងមុន។ មានអ្នកម្តាយមួយចំនួន នឹងចាប់ផ្តើមមានអារម្មណ៍ថាធ្ងន់ផ្នែកខាងក្រោម។
- នៅពេលដែលអ្នកម្តាយមានអារម្មណ៍ថាស្បូនចាប់ផ្តើមបើក ដោយធ្វើឲ្យអ្នកមានអារម្មណ៍ថាចាប់ផ្តើមឈឺពោះ មានន័យថាជិតដល់ពេលសម្រាលហើយ។
- ចុងក្រោយ បើអ្នកម្តាយបែកទឹកភ្លោះ មានន័យថា កូនជិតចេញមកហើយ។ ដូចនេះ អ្នកម្តាយគួរតែប្រញាប់ទៅមន្ទីរពេទ្យដើម្បីសម្រាលកូនចេញមក ទើបមិនធ្វើឲ្យទឹកភ្លោះហូរអស់ បណ្តាលឲ្យមានគ្រោះថ្នាក់៕