ក្រៅពីភាពស្រស់ស្អាតនៅលើផ្ទៃមុខ និង ដងខ្លួន សោភ័ណភាពនៃធ្មេញក៏ជាសម្រស់ ដ៏ចាំបាច់សម្រាប់យើងរាល់គ្នាផងដែរ។ ធ្មេញពណ៌សចែងចាំង ឬ ធ្មេញពណ៌លឿង នេះគឺសុទ្ធតែបណ្តាលមកពី ទម្លាប់នៃការថែរក្សា និងការពាររបស់មនុស្សម្នាក់ៗប៉ុណ្ណោះ។ ជាធម្មតាបញ្ហា ដែលអាចធ្វើអោយធ្មេញរបស់អ្នកមានពណ៌លឿងបាន គឺបណ្តាលមកពី ការផឹកស្រា ,ទឹកក្រូច, ការជក់បារី និង កង្វះការថែរក្សា សុខភាពមាត់ធ្មេញអោយបានត្រឹមត្រូវ។
ខាងក្រោមនេះ គឺជាវិធី៣យ៉ាង ដែលអ្នកអាចធ្វើអោយធ្មេញពណ៌លឿងរបស់អ្នកត្រលប់មកជាសភ្លឺចែងចាំងវិញបាន៖
១.ទឹកសូដា អ្នកត្រូវដឹងទឹកសូដា មិនគ្រាន់តែយកទៅលាយជាមួយសុរានោះទេ ព្រោះថាវាជាវិធីមួយដ៏ល្អបំផុត ក្នុងការព្យាបាលធ្មេញពណ៌លឿង របស់អ្នកដែលយកទឹកសូដាលាយចូលគ្នា ជាមួយនឹងទឹកក្តៅឧណ្ណៗ បន្ទាប់មកយកវា មកធ្វើជាទឹកខ្ពុរមាត់ចំនួន ១នាទីបន្ទាប់មក ដុសធ្មេញរបស់អ្នក ថ្នមៗ រយៈពេលពី ២ទៅ ៣សប្តាហ៍ នោះវានឹងជួយធ្វើឱ្យធ្មេញរបស់អ្នកស និង មានសុខភាពមាត់ធ្មេញល្អជាមិនខាន។
២.អំបិលជាឱសថ ព្យាបាលធ្មេញពណ៌លឿងមួយដ៏អស្ចារ្យដែលអ្នកអាចយកវា មកប្រើជំនួសថ្នាំដុសធ្មេញបាន។ វិធីម្យ៉ាងទៀតប្រើអំបិលទឹកសូដានិង ទឹក លាយចូលគ្នាឱ្យបានសព្វល្អហើយយកវា មកខ្ពុរមាត់។
៣. សំបកក្រូចនៅក្នុងសំបកក្រូចសម្បូរណ៍ទៅដោយ សារធាតុ ជាតិកាល់ស្យូម និង វីតាមីន C ដែលអាចជួយរក្សាឱ្យធ្មេញមានសុខភាពល្អ រឹងមាំ សចែងចាំង។ គ្រាន់តែអ្នកយកសំបកផ្លែក្រូចពណ៌លឿងមកត្រដុសម៉ាស្សានៅលើ ធ្មេញរបស់អ្នក ឱ្យបាន ១ដង ក្នុង ១ថ្ងៃ នោះវាក៏នឹងអាចជួយអ្នក ក្នុងការដោះស្រាយនូវបញ្ហាធ្មេញពណ៌លឿងនេះបានដែរ៕