បញ្ហាកើតមុន ពេលមានរដូវ អាចជារឿងងាយស្រួលដោះស្រាយ ប្រសិនបើអ្នក ចេះថែរក្សារាងកាយ និងសុខភាពរបស់អ្នក ឲ្យបានល្អ។

១. កាត់បន្ថយកាហ្វេ
ជាតិកាហ្វេ ពិតជាមានប្រយោជន៍ច្រើនណាស់ សម្រាប់សុខភាពទូទៅ ប៉ុន្តែ សម្រាប់អ្នកដែលកើតមុនវិញ គឺថា កាហ្វេ ជាសត្រូវរបស់អ្នកហើយ។ ចូរនៅឲ្យឆ្ងាយពីវាទៅ។ កាហ្វេ អាចធ្វើឲ្យស្បែកមុខអ្នក ឡើងក្រហម រមាស់ និងស្ងួត។

២. កុំប្រើផលិតផលប្រឆាំងភាពចាស់ ៧ ទៅ ១០ ថ្ងៃ មុនពេលមករដូវ
ហេតុអ្វីទៅ? ពីព្រោះ វាអាចធ្វើឲ្យស្ទះ ដល់កំណកមុន ឬធូលីដី នៅក្នុងរន្ធញើស។

៣. កុំញ៉ាំអាហារផ្តេសផ្តាស ប្រយ័ត្នអាលែកស៊ី
ចំណីអាហារមួយចំនួន ពិតជាអាចធ្វើឲ្យអ្នក កើតមុន និងបញ្ហាស្បែកមុខ កាន់តែខ្លាំងឡើងៗ ដូច្នេះ អ្នកគួរតែកត់សម្គាល់ មើលរបបអាហារណា ដែលធ្វើឲ្យអ្នកឡើងមុន ដូចជា ម្ជូរ អាហារផ្អាប់ទុកយូរ អាហារហឺរ ឬទឹកកកជាដើម។

៤. ញ៉ាំអាហារប្រឆាំងការរលាក ឲ្យបានច្រើនបន្តិច
ត្រីសាលម៉ុន គ្រាប់ផ្លែឈើ គ្រាប់ធញ្ញជាតិ ផ្លែប័រ ទំពាំងបាយជូរក្រហម និងបន្លែពណ៌បៃតង ជារបស់ដែលល្អបំផុត សម្រាប់អ្នកកើតមុន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង