Join with Health.com.kh on Telegram

ស្លឹក​ជី​រអង្កា​ម ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​ដាក់​ឈ្មោះ​អោយ​ថា Mentha piperita វា​ជា​ប្រភេទ​ថ្នាំបុរាណ ដែល​ទទួលបាន​នូវ​ប្រជាប្រិយភាព​ទូទាំង​សកលលោក​។ មាន​ផលិតផល​ជាច្រើន ដែល​បាន​បង្កើត​ចេញពី ជី​រអង្កាម​មានដូចជា​៖​ស្ករ​កៅស៊ូ​, ថ្នាំ​ដុសធ្មេញ​, ទឹក​ខ្ពុរមាត់​, ទឹក​បាញ់​មាត់​អោយមាន​ខ្យល់​ដង្ហើម​ល្អ និង ប្រេងខ្យល់​ជាដើម​។ តើ​អ្នក​មាន​ដឹង​ទេ​ថា វា​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព យ៉ាងណា​នោះ ?


​ខាងក្រោម​នេះ គឺរជា​គុណសម្បត្តិ​ចំពោះ​សុខភាព​ទាំង ៦​យ៉ាង​ដែល​អ្នកនឹង​ទទួលបាន​ពី​សន្លឹក​ជី​អង្កាម​៖

១. អត្ថប្រយោជន៍​មួយ​ដ៏​ចំបង របស់​ជីរ​អង្កាម​ចំពោះ​សុខភាព​យើង​រាល់គ្នា​នោះ​គឺ ប្រសិទ្ធិភាព​របស់​វា ទៅលើ​ប្រព័ន្ធ​រំលាយ​អាហារ​។ ក្លិន​ដ៏​ឈ្ងុយ​ឈ្ងប់​របស់​វា គឺ​នឹង​អាច​ជម្រុញ​ធ្វើអោយ ក្រពេញ​ទឹកមាត់ និង ប្រព័ន្ធ​អង់ស៊ីម​រំលាយ​អាហារ​នៅក្នុង​រាងកាយ​មាន​ដំណើរការ​បាន​ល្អ​។​
​ស្លឹក​ជីរ​អង្កា​ម ក៏​ត្រូវបាន​ប្រើ​ជា​ឱសថ​សម្រាប់​ព្យាបាល​បញ្ហា​មិន​រំលាយ​អាហារ និង ជំងឺ​ក្រពះ​ផងដែរ​។ នៅពេល​ដែល​អ្នក​ឈឺពោះ នោះ​អ្នក​អាច​សម្រាល​នូវ​ការឈឺចាប់​នេះ ដោយ​ការ​ញាំ​ទឹកតែ​ជី​អង្កាម​មួយ​កែវ​។ ក្លិន​នៃ​ជី​អង្កាម ក៏​មាន​ប្រយោជន៍​ផងដែរ ក្នុង​ការព្យាបាល​ដល់​អា​ការៈចង់​ក្អួតចង្អោរ និង ឈឺក្បាល​។ ប្រេង​ម៉ង់​តុល ដែល​ផ្សំ​ពី​ជីរ​អង្កា​ម ត្រូវបាន​ប្រើ​ជាទូទៅ ដើម្បី​សម្រួល និង បង្ការ​នូវ​អា​ការៈពុល​ឡាន ឬ ក្អួតចង្អោរ​របស់​អ្នកធ្វើដំណើរ​។​

២. ប្រេង​ជីរ​អង្កា​ម គឺជា​សារធាតុ​ភ្ញោ​ច​ម្យ៉ាង ដូច្នេះ​វា​មាន​គុណសម្បត្តិ​ក្នុង​ការព្យាបាល​បញ្ហា​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​,​ស្ត្រេ​ស និង​ការឈឺ​ក្បាល​។ អ្នក​ក៏​អាច ធ្វើការ​ត្រាំ​ខ្លួន​ក្នុង​អាងទឹក ដែល​មាន​អប់​ក្លិន​ប្រេង​ជីរ​អង្កាម ឬ អាច​បន្ត​ក់វា​ប៉ុន្មាន​តំណក់​នៅ​លើ​ខ្នើយកើយ​របស់​លោក​អ្នក​ដើម្បី​អាច​អោយ​អ្នក​ដកដង្ហើម​ចេញចូល​បានល្អ ។​

៣.​ជី​រអង្កាម​អាចជួយ អោយ​អ្នក​ស្រក​ទម្ងន់ ពីព្រោះ​វា​អាចជួយ​ជម្រុញ​អោយ​មាន​ការរំលាយ​ខ្លាញ់ ដែល​លើស​ចេញពី​រាងកាយ​។ អ្នក​អាច​ធ្វើការ​ចិញ្ច្រាំ ឬ ទំពារ​ស្លឹក​ជីរ​អង្កាម​រួច​ទទួលទាន​ជាមួយនឹង ទឹកតែ ឬ ពង​ទា​ចៀន ។​

៤. ក្លិន​ដ៏​ខ្លាំង​នៃ​សន្លឹក​ជី​រអង្កា​ម ក៏​អាច​ផ្តល់​អត្ថប្រយោជន៍ ផង​ដែរ​ទៅ​ដល់ ប្រព័ន្ធ​ដកដង្ហើម និង ត្រូវបាន​គេ​ប្រើ ដើម្បី​ព្យាបាល​ភាពមិនប្រក្រតី​ផ្សេងៗ ដែល​កើតមាន​ចំពោះ​ប្រព័ន្ធ​ដង្ហើម​។ វា​ពិតជា​ប្រសិទ្ធិភាព ក្នុង​ការសម្រួល​ដល់​អាការៈ​តឹង​ច្រមុះ​, បញ្ហា​នៅក្នុង​បំពង់ក​, ទងសួត និង សួត ព្រមទាំង​ព្យាបាល​ផងដែរ នូវ ជំងឺ​ផ្លូវដង្ហើម​មួយចំនួន​ដូចជា ជំងឺ​ហឺត និង បញ្ហា​នៃ​ការ​ក្អក​។​

៥. សន្លឹក​ជីរ​អង្កា​ម ក៏​មាន​មុខងារ និង អត្ថប្រយោជន៍​ល្អ​ចំពោះ​សុខភាព​មាត់​ធ្មេញ​ផងដែរ​។ វា​ត្រូវ​បាន​គេ បង្កើត​ជា​ថ្នាំដុសធ្មេញ និង ទឹក​ខ្ពុរមាត់ ពីព្រោះ​តែ​នៅក្នុង​ជីរ​អង្កាម គឺ​មាន​សមាសធាតុ​ប្រឆាំងនឹង​ពពួក​បាក់តេរី​តូចៗ នៅ​ក្នុង​មាត់ បាន​យ៉ាង​ល្អ​។ អ្នក​គ្រាន់តែ​ធ្វើការ​ទំពារ ស្លឹក​ជី​រអង្កាម​ជាប្រចាំ នោះ​វា​ក៏​នឹង អាច​ជួយ​អ្នក ប្រឆាំង​បាន​ទៅ​នឹង​ការរីកលូតលាស់ របស់​ពពួក​បាក់តេរី នៅ​ក្នុង​មាត់​,​ធ្មេញ និង អណ្តាត បានដែរ​។​

៦. ក្រៅពីនេះទៀត ជីរ​អង្កាម​គឺ​ពិតជា​ល្អ ចំពោះ​សុខភាព​ស្បែក ដូច្នេះ វា​ក៏​ត្រូវបាន​គេ​ប្រើ​សម្រាប់ ការព្យាបាល​បញ្ហា​មុន​, សត្វល្អិត​ទិច​ឬ ខាំ និង ការ​រលាក​ផ្សេងៗ​នៅលើ​ស្បែក​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព​៕