ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមី
បុគ្គលដែលកើតក្នុងឆ្នាំមមី រាប់អានបានមនុស្សជាច្រើនដែលអាចជួយគេបានគ្រប់ពេល។ ជាហេតុដែលធ្វើឲ្យផ្លូវទ្រព្យរបស់គេងាយស្រួលដើរខ្លាំងណាស់។ ដូចនេះ ក្នុងមួយជីវិតនឹងមិនខ្វះលុយចាយឡើយ។
ឆ្នាំច
មនុស្សដែលកើតក្នុងឆ្នាំច តាំងពីតូចដល់ធំមិនសូវខ្វះលុយចាយទេ។ ជាពិសេស ពេលដែលមានមុខរបរក្នុងដៃ ក៏អាចធ្វើបានល្អខ្លាំងដែរ ដោយធ្វើឲ្យលុយចូលមិនឈប់នោះឡើយ។
ឆ្នាំខាល
អ្នកដែលកើតក្នុងឆ្នាំខាល មិនថាធ្វើអ្វីទេ សុទ្ធតែអាចទទួលបានផលខ្ពស់ជានិច្ច។ ជាពិសេស ក៏អាចទទួលបានការស្រឡាញ់ពីទេវតាទ្រព្យផងដែរ។ ដូចនេះ វាសនាកំណត់ថាគេជាបុគ្គលដែលមិនចេះខ្វះលុយឡើយ៕