​ការស្រាវជ្រាវ​ថ្មី​របស់​ពួក​អ្នកវិទ្យាសាស្ត្រ​អាមេរិក បាន​រកឃើញថា ប្រេង​អូ​លីវ​ពុំ​ត្រឹមតែ​​ប្រឆាំង​អុកស៊ីតកម្ម តែ​រចនាសម្ព័ន្ធ​ម៉ូលេគុល​របស់​វា​ក៏​នាំមក​នូវ​គុណប្រយោជន៍​ដ៏​អស្ចារ្យ សម្រាប់​ប្រព័ន្ធ​សរសៃឈាម​បេះដូង ។​

​ការបន្ថែម​ប្រេង​អូ​លីវ​ទៅក្នុង​របប​អាហារ សូម្បី​តែម្តង​ក្នុង​១​សប្តាហ៍ ក៏​ជួយ​អ្នក​បន្ថយ​ច្រើន​ហានិភ័យ​ស្ត្រូ​កគាំងបេះដូង ។​

​ការស្រាវជ្រាវ​ឈាម​របស់​មនុស្ស​ធាត់ ៦៣ នាក់ បាន​ប្រើ​ប្រេង​អូ​លីវ អ្នក​វិ​ទ្យ​សាស្ត្រ​រកឃើញថា ប្រេង​អូ​លីវ ​ហាក់ដូច​ការពារ​ប្លា​កែ​ត​ក្នុង​ឈាម​របស់​អ្នក​ទាំងនេះ​ឲ្យ​មាន​សកម្ម​ភាពរលូន និង​ត្រឹមត្រូវ មិន​ធ្វើ​ឲ្យ​កើត​កំណក​ច្បាម​សរសៃឈាម ​ដែលជា​ស្ថានភាព តែង​ជួបប្រទះ​នៅ​មនុស្ស​ធាត់ ។​

​ប្រសិនបើ ​អ្នក​រក្សាបាន​ទម្ងន់​សមស្រប​ជាង នោះ​ប្រសិទ្ធភាពរបស់​ប្រេង​អូ​លីវ​កាន់តែ​ត្រូវបាន​ពង្រីកយ៉ាង​ខ្លាំងក្លា។​ ការប្រើ​ប្រេង​អូ​លីវ​ជាប្រចាំ ធ្លាប់​ត្រូវបាន​អះអាងថា ល្អ​សម្រាប់​ប្រព័ន្ធ​សរសៃឈាម​បេះដូង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង