Join with Health.com.kh on Telegram

កាល់ស្យូម និង​ផូស្វាត​ជា​សារធាតុ​រ៉ែ​ដែល​សំខាន់​ក្នុង​ការ​ផ្តល់​អោយ​ឆ្អឹង​មានការ​លូតលាស់​ល្អ​។ ឆ្អឹង​របស់​អ្នក​ប្រើប្រាស់​សារធាតុ​ទាំងនេះ​ក្នុង​ការ​បង្កើត​ឆ្អឹង​របស់​អ្នក​នៅ​ពេល​ដែល​អ្នក​កំពុង​រីក​លូតលាស់​។​ប្រសិនបើ​អ្នក​មិន​ទទួល​បាន​គ្រប់គ្រាន់​នៃ​កាល់ស្យូម​ពី​ចំនីអាហារ​របស់​អ្នក ឬ​ប្រសិនបើ​ខ្លួន​របស់​អ្នក​មិន​បាន​ស្រូប​គ្រប់គ្រាន់​នូវ​កាល់ស្យូម​ដែល​បាន​ពី​ចំណីរ​អាហារ​នោះ​ទេ​,​ជាលិកា​ឆ្អឹង​របស់​អ្នក​អាច​នឹង​ប៉ះពាល់​។

ដង់ស៊ីតេ​ឆ្អឹង​សំដៅ​ទៅរ​កថា​តើ​មាន​កាល់ស្យូម និង​ប្រភេទ​នៃ​សារធាតុ​រ៉ែ​ផ្សេង​ទៀត​ប៉ុន្មាន​ដែល​មាន​វត្ត​មាននៅ​ក្នុង​ឆ្អឹង​របស់​អ្នក​។ វា​មាន​កំរិត​ខ្ពស់​បំផុត​នៅ​ចន្លោះ​អាយុ​ពី​២៥​ទៅ​៣៥​ឆ្នាំ​, ហើយ​វា​នឹង​ថយ​ចុះ​ទៅ​វិញ​នៅ​ពេល​អ្នក​ចាស់​ជាង​នេះ​។ ទាំងនេះ​អោយ​លទ្ធផល​ទៅ​ជា​ឆ្អឹង​ស្រួយ​, ឆ្អឹង​ផុយ​ដែល​នាំ​អោយ​ងាយស្រួល​នឹង​បាក់ ទោះបីជា​គ្មាន​គ្រោះថ្នាក់​អ្វី​ក៏​ដោយ​។ ទោះ​អ្នកមាន​វ័យ​ណា​ក៏​ដោយ​, ខ្លួន​របស់​អ្នក​នៅ​តែ​ត្រូវការ​កាល់ស្យូម​ដើម្បី​រក្សា​កំហាប់​នៃ​ឆ្អឹង​របស់​អ្នក និង​ដើម្បី​អោយ​មាន​ភាពរឹងមាំ​។

ចូរ​អ្នក​ទទួល​កាល់ស្យូម​យ៉ាងតិច​១២០០​មី​លី​ក្រាម​ក្នុង​មួយ​ថ្ងៃ និង​៨០​ទៅ​១០០០​ខ្នាត​អន្តរជាតិ​នៃ​វីតាមីន D​។ វីតាមីន D​ជួយ​ឆ្អឹង​របស់​អ្នក​អោយ​ស្រូប​កាល់ស្យូម​។ គ្រូពេទ្យ​អាច​ណែនាំ​អោយ​អ្នក​បន្ថែម​នូវ​កាល់ស្យូម និង​វីតាមីន D​ដែល​អ្នក​ត្រូវការ​។

ចូរ​បរិភោគ​អាហារ​ដែល​ផ្តល់​កាល់ស្យូម​, វីតាមីន D និង​ប្រូតេអ៊ីន​គ្រប់គ្រាន់​។ ទោះបីជា​ចំណីរ​អាហារ​ទាំងនេះ​មិន​បញ្ឈប់​ការ​ថយ​ចុះ​នៃ​ឆ្អឹង​ទាំងស្រុង​ក្តី​, វា​នឹង​ធានា​ថា មានការ​ផ្គត់ផ្គង់​គ្រប់គ្រាន់​នៃ​សារធាតុ​មួយ​ចំនួន​ដែល​ចាំបាច់​សម្រាប់​ឆ្អឹង​។

ចំនីអាហារ​ដែល​មាន​ជាតិ​កាល់ស្យូម​ខ្ពស់​រួម​មាន ប្រហុក​ឈី​ស​, កា​រ៉េ​ម​,​បន្លែ​បៃតង ដូច​ជា​ស្ពី​ណា​ច​ជាដើម​, ទឹកដោះគោ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប​, ត្រី​សាល​ម៉ុង​, ត្រី​សា​ឌី​ន​, តៅហ៊ូ​, និង​ទឹកដោះគោ​ជូរ​ ៕