អ្នកទទួលទានទឹកក្រូចមួយកំប៉ុងមួយថ្ងៃឬ?តើវាអក្រក់ឬល្អចំពោះសុខភាពរបស់អ្នក?ការទទួលទានទឹកមួយកំប៉ុង នឹងទទួលបាន១៥០ កាឡូរី, ហើយវាត្រូវបានកម្ទេចអស់ទៅវិញបន្ទាប់ពីអ្នកដើររយ:ពេលកន្លះម៉ោង។ ប៉ន្តែចូរអ្នកពិនិត្យមើលការសិសក្សាស្រាវជ្រាវដ៏គួរអោយចាប់អារម្មណ៍មួយ។
ការសិក្សាស្រាវជ្រាវមួយដែលផ្សព្វផ្សាយកាលពីថ្ងៃទី២២ខែកុម្ភះ នៅក្នុងទស្សនាវដ្តីថែទាំជំងឺទឹកនោមផ្អែមបានរកឃើញថា អ្នមានទម្លាប់ទទួលទានភេសជ្ជៈដែលមានរសជាតិផ្អែម ១ទៅ២កំប៉ុងជារៀងរាល់ថ្ងៃដូចជា ទឹកក្រូចកំប៉ុង, ភេសជ្ជៈដែលផ្តល់កម្លាំង ឬភេសជ្ជៈដែលមានវីតាមីន អាចវិវត្តន៍ទៅជាជំងឺទឹកនោមផ្អែមប្រភេទទី២ ២៥%ច្រើនជាងអ្នកដែលទទួលទានភេសជ្ជៈដែលមានជាតិផ្អែមមិនលើសពី១កំប៉ុងរៀងរាល់១ខែម្តង។ បានន័យថាអ្នកមានហានិភ័យជាងគេដល់ទៅ២៥ភាគរយ។
ដោយហេតុថាអត្រាសរុបនៃអ្នកកើតទឹកនោមផ្អែមគឺមានម្នាក់នៅក្នុងចំណោម១០នាក់នោះ ការកើនឡើង ហានិភ័យចំនួន២៥%នេះ វានឹងធ្វើអោយអ្នកកើតទឹកនោមផ្អែមមានចំនួនម្នាក់ក្នុងចំណោម៨នាក់។ ក្នុងការសិក្សា, អ្នកដែលពិសារទឹក្រូច១កំប៉ុងក្នុង១ថ្ងៃក៏អាចមានហានិភ័យខ្ពស់ជាងគេ២០ភាគរយនៅក្នុងការកើតមានប្រជុំរោគសញ្ញាមេតាបូលីក(metabolic syndrome)ដែលក្នុងនោះក៏មានការកើនឡើងអត្រាទ្រីគ្លីសេរីតដែលចង្អុលបង្ហាញថាជំងឺទឹកនោមអាចនឹងលេចឡើងនៅមិនយូរប៉ុន្មានឡើយ។
តាមការសិក្សាពីមុនបានអោយដឹងថា ការទទួលទានភេសជ្ជៈដែលផ្អែមខ្លាំង អាចអោយឡើងទម្ងន់យ៉ាងឆាប់រហស័។ ហើយបើតាមសម្តីរបស់អ្នកនិពន្ធ Vasanti Milik, ដែលជាអ្នកស្រាវជ្រាវនៅក្នុងសាកកវិទ្យាល័យហាវឺដ(Harvard) បាននិយាយថា ការពិនិត្យនៃភាពទាក់ទងគ្នារវាងភេសជ្ជៈដែលមានជាតិផ្អែម និងការប្រឈមមុខនឹងជំងឺទឹកនោមផ្អែម គឺជាវិធានការដែលនឹងត្រូវធ្វើនៅពេលខាងមុខទៀត។
អ្នកស្រាវជ្រាវបានធ្វើការស្រាវជ្រាវទៅលើការស្រាវជ្រាវដែលមានស្រាប់ជាច្រើនដើម្បីឈានដល់ការសន្និដ្ឋាននេះ។ ពួកគេបានវិភាគទៅលើការសិក្សាស្រាវជ្រាវចំនួន៨ដែលមានទិន្ននយ័គ្រប់គ្រាន់ ដើម្បីអោយពួកគេបានឃើញពីទំនាក់ទំនងគ្នារវាង ភេសជ្ជៈដែលផ្អែមទៅនឹងជំងឺទឹកនោមផ្អែមប្រភេទទី២ និងការសិក្សា៣ទៀតប្រហាក់ប្រហែលគ្នាទៅនឹងបណ្តុំរោគសញ្ញាមេតាបូលីក។ តាមការសិក្សាដ៏ធំមួយទៀតទៅលើជំងឺទឹកនោមផ្អែម ដែលធ្វើទៅលើស្ត្រីជនជាតិអាមេរិកប្រហែលជា ៩១.០០០នាក់ ដែលមានអាយុចន្លោះ២៤ ទៅ៤៤ឆ្នាំ អំឡុងពេល៨ឆ្នាំ បានអោយដឹងថា វាបានផ្តល់ភស្តតាងដ៏រឹងមាំស្តីពីទំនាក់ទំនងរវាងទឹកនោមផ្អែមនិងភេសជ្ជះដែលមានជាតិផ្អែម។
ការទទួលទានភេសជ្ជៈដែលផ្អែមច្រើនពេក មិនត្រឹមតែនាំអោយធាត់ដែលជាកត្តាហានិភ័យមួយនាំអោយកើតទឹកនោមផ្អែមទេវាថែមទាំងទាំងធ្វើអោយកត្តាហានិភ័យនៅតែមានទៀតទោះបីជាមានការសម្រកទម្ងន់ក្តី។ Malik បាននិយាយថា «កត្តាដទៃទៀតអាចអោយអ្នកប្រឈមមុខ និងការវិវត្តន៍ទៅជាជំងឺទឹកនោមផ្អែម»។ អ្វីដែលសំខាន់នេះ គឺកំរិតជាតិស្ករនៅក្នុងឈាម និងអាំងស៊ុយលីន ព្រោះភេសជ្ជៈផ្អែមៗ ដែលបានទទួលទានភ្លាមៗក្នុងបរិមាណដ៏ច្រើននឹងត្រូវបានស្រូបទៅក្នុងឈាមភ្លាមៗ។
កំណើនជាតិស្ករញឹកញាប់នឹងអាចនាំអោយមានបញ្ហាស៊ាំនឹងអាំងស៊ុយលីន ការរលាក(inflammation) និងសម្ពាធឈាមខ្ពស់ដែលទាំងនេះជាកត្តានាំមុខដែលអាចឈានដល់ការកើតជំងឺទឹកនោមផ្អែម។ ទឹកស៊ីរ៉ូ មានជាតិផ្អែមហ្វ្រុចតូស( fructose)ខ្ពស់, ដែលជាជាតិផ្អែមនៅក្នុងភេសជ្ជៈជាច្រើន, បង្កគ្រោះថ្នាក់ជាងគេពីព្រោះ វាបង្កើតអោយមានខ្លាញ់នៅក្បាលពោះ។ ខ្លាញ់ដែលនៅផ្តុំគ្នានេះ នឹងបង្កអោយមានសម្ពាធឈាមខ្ពស់ និងបញ្ហាបេះដូង-សរសៃឈាមដទៃទៀត ៕