ការចោះរាងកាយកាន់តែពេញនិយម។ខ្លះចូលចិត្តចោះផ្សិតខ្លះចោះច្រមុះខ្លះចោះរន្ឋផ្ចិតអ្នកខ្លះទៀតចោះកាន់តែជ្រៅចូលដល់ក្រឡោះក្រលៀតប្រដាប់ភេទ។វាបានក្លាយជា និន្នាការដ៏ពេញនិយមមួយជាយូរមកហើយនៅលោកខាងលិច។នៅកម្ពុជាយើងក៏មិនអន់ដែរ។ប៉ុនែ្តវាក៏នាំឱ្យមានគ្រោះថ្នាក់ដល់សុខភាពដែរ។
ទស្សនាវដ្តីរបស់សមាគមវេជ្ជសាស្ត្រអាមេរិក(The Journal of the American Medical Association )និយាយថា គ្រោះថ្នាក់ដែលអាចនឹងកើតមានដោយសារការចោះលើរាងកាយ មានដូចជា៖
១-របួសអាចនឹងមិនជាដាច់
២-ការឈឺចាប់
៣-ជាលិកាដែលនៅម្តុំកន្លែងចោះអាចហើម
៤-អ្នកអាចនឹងមានប្រតិកម្មជាមួយនឹងជាតិដែក
៥-ស្លាកស្នាមអាចនឹងវិវត្តន៍
៦-ការចោះក្នុងមាត់និងជិតៗមាត់ អាចនឹងប៉ះពាល់ដល់ធ្មេញ
៧-បើអ្នកឈានដល់ការសម្រេចចិត្តចង់ចោះរាងកាយរបស់អ្នកនោះសូមពិចារណាអោយមែនទែនមុននឹងសំរេចចិត្ត។