បញ្ហាស្បែកមុខខ្លាញ់មិនពិបាកនឹងដោះស្រាយឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណាទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីម៉ាសបិតមុខរូបមន្តធម្មជាតិដែលជួយព្យាបាលស្បែកមុខខ្លាញ់បានយ៉ាងប្រសើរ ៖
១. ស៊ុត ទឹកក្រូចឆ្មារស្រស់ និងអំបិលសមុទ្រ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិល ២ ស្លាបព្រាកាហ្វេ ជាមួយផ្នែកពណ៌នៃស៊ុត ១គ្រាប់ និងទឹកក្រូចឆ្មារស្រស់កន្លះស្លាបព្រាកាហ្វេឱ្យសព្វចូលគ្នា។ បន្ទាប់មកលាបម៉ាស្សាល្បាយថ្នមៗលើស្បែក និងលាងសម្អាតចេញជាមួយទឹកធម្មតា។
២. ស្ករសនិងល្ហុងទុំ
កិនល្ហុងទុំឱ្យម៉ដ្ឋរួចបន្ថែមស្ករសប្រហែល ២ ស្លាបព្រាកាហ្វេចូល។ លាបម៉ាស្សាល្បាយថ្នមៗលើស្បែគមុខសម្រាប់រយៈពេលពី ២ ទៅ ៣នាទី សឹមលាងសម្អាតចេញ។
៣. ត្រសក់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនត្រសក់មួយផ្លែឱ្យរាងម៉ដ្ឋ រួចសឹមលាបលើស្បែកមុខ។ នៅពេលម៉ាស្សាត្រូវប្រាកដថាអ្នកធ្វើចលនាក្នុងទិសដៅតែមួយ។ អនុវត្តសារឡើងវិញជាប្រចាំ។
៤. តែបៃតង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែបៃតង រួចចាក់វាចូលក្នុងដបមួយដែលមានក្បាលបាញ់។ នៅរាល់ពេលដែលមុខហាក់ដូចឡើងខ្លាញ់ ចូរបាញ់ទឹកតែបៃតងលើមុខ និងជូតផ្ដិតថ្នមៗឱ្យស្ងួតដោយប្រើប្រាស់ក្រដាសទន់ៗ។
៥. ផ្លែចេក
អ្វីដែលអ្នកត្រូវការ គឺចេកទុំ ១ ផ្លែ ទឹកឃ្មុំ ២ ស្លាបព្រាបាយ និងទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រាកាហ្វេ។ អ្វីដែលអ្នកត្រូវធ្វើ គឺកិនសាច់ចេកទុំឱ្យម៉ដ្ឋ រួចបន្ថែមទឹកឃ្មុំនិងទឹកក្រូចឆ្មារចូល។ កូរឱ្យសព្វ ឬក៏អាចដាក់គ្រឿងផ្សំទាំងអស់ក្នុងម៉ាស៊ីនក្រឡុក ហើយកិនក្រឡុកឱ្យម៉ដ្ឋល្អ។ លាបល្បាយលើមុខសម្រាប់រយៈពេល ១៥ នាទី សឹមសម្អាតចេញដោយប្រើក្រណាត់សើមត្រជាក់ស្អាត។ ចុងក្រោយកុំភ្លេចប្រើប្រាស់ប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែកមុខជាការស្រេច។
៦. កាកកាហ្វេ
ក្រៅពីមានរសជាតិឆ្ងាញ់ក្លិនឈ្ងុយហើយនោះ កាហ្វេអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនចំពោះស្បែក។ កាកកាហ្វេអាចកម្ចាត់កោសិកាស្បែកងាប់ៗ និងទប់ស្កាត់ស្នាមជ្រួញលើស្បែកតាមរយៈសារធាតុប្រឆាំងអុកស៊ីតកម្មដែលវាមានផ្ទុក។ អ្នកអាចប្រើប្រាស់កាកកាហ្វេលើមុខតែម្ដង ឬប្រើប្រាស់វាជាម៉ាសដោយបន្ថែមម្ស៉ៅ baking soda ១ ស្លាបព្រាកាហ្វេចូល។ បន្ទាប់មកលាយឱ្យសព្វ សឹមលាបលើផ្ទៃមុខ និងទុកចោលសម្រាប់រយៈពេល ២០ នាទី រួចលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ ចុងក្រោយលាបគ្រីមផ្ដល់សំណើមដល់ស្បែកជាការស្រេច។ រូបមន្តនេះផ្ដល់អត្ថប្រយោជន៍ពិសេសចំពោះអ្នកដែលមានស្បែកមុខខ្លាញ់។