Join with Health.com.kh on Telegram

​ទោះបីជា​មនុស្ស​ភាគច្រើន ដែល​កើត​ជំងឺមហារីក​សួត គឺជា​អ្នក​ធ្លាប់​ជក់បារី​ក្ដី វា​ក៏​អាច​កើត​ទៅលើ​អ្នក​ដែល​មិន​ជក់បារី​ផងដែរ​។ ជាក់ស្ដែង ជារួម​មនុស្ស ១០% (​ស្ត្រី ២០%) ដែល​កើត​ជំងឺមហារីក​សួត មិនដែល​ជក់បារី​សោះ​ក្នុង​មួយជីវិត​របស់​ពួកគេ​។​

​ជំងឺមហារីក​សួត ជា​ជំងឺ​ឱកាសនិយម​ដូចគ្នា​មួយ ។ ស្ទើរតែ​ពាក់កណ្ដាល​នៃ​ករណី​មហារីក​សួត កើតមាន​ទៅលើ​ស្ត្រី និង ចំនួន​ស្ត្រី​ស្លាប់​ដោយសារ​មហារីក​សួត មាន​ច្រើនជាង ជំងឺមហារីក​ផ្សេងៗ​។​

​វិធី​ល្អ​បំផុត ដើម្បី​កាត់បន្ថយ​ការឆ្លង​ជំងឺ មហារីក​សួត គឺ ត្រូវ​ជៀសវាង ឬ ឈប់​ជក់បារី និង ត្រូវ​កាត់បន្ថយ​ពេលវេលា ដែល​ត្រូវ​នៅក្នុង​កន្លែង​ដែល​អនុញ្ញាត​ឲ្យ​ជក់បារី ។ ការទទួល​ទាន​អាហារ​ផ្ដល់​ផល​ល្អ​ដល់​សុខភាព និង ការហាត់​ប្រាណ​ទៀងទាត់ ក៏​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​នេះ​ផងដែរ​។​

​ជំងឺមហារីក​សួត កើត​ច្រើន​ទៅលើ មនុស្ស​ដែលមាន​វ័យ​ចាប់ពី ៦០ ឆ្នាំ​ឡើង ប៉ុន្តែ​វា​ពិតជា​កើតមាន​ទៅលើ​មនុស្ស​ដែលមាន​អាយុ​ក្រោម ៤០ ឆ្នាំ ផងដែរ (​ចំនួន ៦,២ % ក្នុងចំណោម​ករណី​ទាំងអស់​) ហើយ​ជាទូទៅ​ករណី​ទាំងនេះ ត្រូវបាន​តាមដាន​នៅ​ដំណាក់កាល​បន្ទាប់​។​

​លក្ខខណ្ឌ អាយុ​មិនអាច​កំណត់​បាន​ថា​តើ អាច​ព្យាបាល​ជំងឺមហារីក​សួត​បាន ឬ មិនបាន​នោះទេ ។ ជាក់ស្ដែង រូបរាង​ដែល​មើលទៅ​នៅ​ក្មេង តែង​អាច​ទទួលបាន​ការព្យាបាល​ដោយ​ទទួលទាន​ថ្នាំ ដោយ​គ្មាន​ផលប៉ះពាល់​ដល់​សុខភាព រួមទាំង​មនុស្ស​ដែលមាន​វ័យក្មេង​ជាង​ផងដែរ ហើយ​ក្រោយពេល​វះកាត់ ស្ថានភាព​រស់នៅ​នៃ​មនុស្ស​ទាំងនេះ គឺមាន​ភាពដូចគ្នា​៕​