ប្រសិនជាស្បែកកូនមានលក្ខណៈស្ងួតខ្លាំង អ្នកម្តាយអាចប្រើវិធីទាំងឡាយខាងក្រោមនេះបាន។ តើមានអ្វីខ្លះទៅ?
- បើស្បែករបស់កូនស្ងួត និងគ្រើមខ្លាំង អ្នកម្តាយអាចឲ្យកូនបៅទឹក ឬបៅទឹកដោះអ្នកបាន ព្រោះក្នុងទឹកដោះអ្នកម្តាយមានផ្ទុកសារធាតុទឹកចំនួន៨០%។ ក្រោយពេលដែលរាងកាយកូនទទួលបានសារធាតុទឹកគ្រប់គ្រាន់ នោះស្បែកកូននឹងមិនគ្រើមទៀតទេ។
- អ្នកម្តាយគួរតែងូតទឹកសម្អាតរាងកាយកូនឲ្យបានល្អ ដោយទឹកមិនគួរក្តៅពេកទេ ចន្លោះ៣៦អង្សាសេដល់៣៨អង្សាសេជាសីតុណ្ហភាពដែលល្អចំពោះស្បែកកូនជាទីបំផុត។ ជាពិសេស អ្នកម្តាយគួរតែជ្រើសរើសសាប៊ូដែលត្រូវ ទើបអាចជួយឲ្យស្បែកកូនម៉ត់រលោង។
- ក្រោយពេលដែលងូតទឹកឲ្យកូនរួច អ្នកម្តាយអាចលាបឡេកូនក្មេងឲ្យកូនបាន ដើម្បីជួយឲ្យស្បែកកូនមានសំណើម នោះស្បែកកូននឹងមិនគ្រើមខ្លាំងនោះទេ៕