ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បន្ថែម​អោយ​កាន់តែ​ច្បាស់​លើ​ការស្រាវជ្រាវ​ពីមុន​នៃ​ការផ្សារភ្ជាប់​គ្នា​រវាង​ជំងឺថ្លើម​ទូទៅ​ដែល​ត្រូវបាន​ពាក់ព័ន្ធ​នឹង​ការ​ធាត់ និង​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​បេះដូង​។​


​អ្នក​ដែល​មាន​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ដែល​មិន​ពាក់ព័ន្ធ​នឹង​ការ​ផឹកស្រា មាន​ការប្រមូលផ្តុំ​ខ្លាញ់​នៅក្នុង​ថ្លើម​ដែល​មិន​បង្ក​ឡើង​ដោយ​ការ​ផឹកស្រា​នោះទេ​។ ខ្លាញ់​នេះ​អាច​បណ្តាល​អោយ​រលាក និង​សន្លាក​ថ្លើម និង​វិវត្ត​អោយមាន​ការគម្រាមកំហែ​ងដល់​អាយុជីវិត​។​

វេជ្ជបណ្ឌិត រ៉ា​ជីវ ឆា​ប្រា (Rajiv Chhabra) ជា​គ្រូពេទ្យ​ឯកទេស​ជំងឺ​ក្រពះ​-​ពោះវៀន​បាន​និយាយថា ការស្រាវជ្រាវ​ថ្មី​បានបង្ហាញ​ថា អ្នក​ដែល​មាន​ជំងឺ​សរសៃឈាម​បេះដូង គួរតែ​ត្រូវ​បាន​តាមដាន​ចំពោះ​ជំងឺថ្លើម ហើយ​អ្នកជំងឺ​ខ្លាញ់​រុំ​ថ្លើម​ដែល​មិន​បង្ក​ឡើង​ដោយ​ការ​ផឹកស្រា​នោះ ក៏​គួរតែ​ត្រូវ​បាន​ពិនិត្យ​ចំពោះ​ជំងឺ​សរសៃឈាម​បេះដូង​ផងដែរ​។​

អ្នកស្រាវជ្រាវ​បាន​មើល​លើ​ការថត​ស្កេន​ពោះ​ផ្នែក​ខាងលើ​លើ​អ្នកជំងឺ​ជិត​៤០០​នាក់ និង​បាន​រកឃើញថា អ្នក​ដែល​មាន​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ដែល​មិន​ពាក់ព័ន្ធ​នឹង​ការ​ផឹកស្រា​នោះ ហាក់ដូចជា​ងាយ​មាន​ជំងឺ​សរសៃឈាម​បេះដូង​។ ឥទ្ធិពល​នៃ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ដែល​មិន​ពាក់ព័ន្ធ​នឹង​ការ​ផឹកស្រា​នេះ​គឺជា​ហានិភ័យ​ខ្ពស់​ជាង​កត្តា​ហានិភ័យ​នៃ​ជំងឺ​សរសៃឈាម​បេះដូង​ដទៃ​ទៀត​ដូចជា ការជក់បារី​, ជំងឺលើសឈាម​, ជំងឺ​ទឹកនោម​ផ្អែម​, កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់​, ជំងឺ​មេ​តា​ប៉ូលីស និង​ជា​មនុស្ស​ប្រុស​។​

ការព្យាបាល​ថ្មីៗ​ចំពោះ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ដែល​មិន​ពាក់ព័ន្ធ​នឹង​ការ​ផឹកស្រា​រួមមាន ការផ្លាស់ប្តូរ​របប​អាហារ​, ការធ្វើ​លំ​ហាត់ប្រាណ និង​បង្កើន​ការតាមដាន​ជំងឺ​។​
 

​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ដែល​មិន​ពាក់ព័ន្ធ​នឹង​ការ​ផឹកស្រា​គឺជា​ជំងឺថ្លើម​ទូទៅ​បំផុត​នៅក្នុង​ប្រទេស​ភាគ​ខាងលិច ហើយ​វា​ក៏​ជា​ជំងឺ​ដែល​គួរអោយ​ព្រួយបារម្ភ​ដល់​គ្រូពេទ្យ​ដែល​បង្កើន​អត្រា​នៃ​ការ​ធា​ត់ និង​ជំងឺ​ទឹកនោម​ផ្អែម​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង