Join with Health.com.kh on Telegram

មី​កញ្ចប់ ឬ មី​ស្រុស​ត្រូវ​បាន​ក្លាយជា​អាហារ​ដែល​ពេញនិយម សម្រាប់​មនុស្ស​រាល់​គ្នាយ​កមក​ទទួលទាន​ជា​រៀងរាល់ថ្ងៃ ។ ដោយសារ​តែ​រសជាតិ​ឈ្ងុយឆ្ងាញ់ និង ភាពងាយស្រួល​ក្នុង​ការ​ចំអិន វា​ត្រូវ​បាន​គេ​យក មក​ជំនួស​អាហារ​ដែល​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព​មនុស្ស​។ ក្រៅពីនេះទៀត វា​ថែមទាំង​អាច​ផ្តល់​គ្រោះថ្នាក់ ដល់​សុខភាព​អ្នក​ថែមទៀត​ផង ប្រសិនបើ​អ្នក​ឧស្សាហ៍​ទទួលទាន​វា ញឹកញាប់​ពេក​នោះ ។​
 
​ខាងក្រោម​នេះ គឺជា​មូលហេតុ​១០​យ៉ាង ដែល​អ្នក​គួរ​ចៀសវាង​ធ្វើការ​ទទួលទាន​មី​កញ្ចប់ ប្រសិនបើ​អាច ៖
 
១.​ទប់ស្កាត់​ដល់​ការ​បឺត​ស្រូប​របស់​ពពួក​សារធាតុចិញ្ចឹម​
​ស​សៃមី អាច​រារាំង​ទៅដល់ ការ​បឺត​ស្រូបយក សារធាតុចិញ្ចឹម​នៅក្នុង​រាងកាយ សម្រាប់​កុមារ ដែល​មាន​អាយុ​ក្រោម៥​ឆ្នាំ​។​
 
២. អាច​បង្ក​អោយមាន​ជំងឺមហារីក​
​គ្រឿងផ្សំ​នៅក្នុង​មី​កញ្ចប់ មាន​សមាសធាតុ​ម្យ៉ាង ដែល​ត្រូវបាន​គេ​ហៅថា styrofoam និង ត្រូវបាន​គេ​ស្គាល់​ថា​វា ជា​ភ្នាក់ងារ​ដែល​បង្ក​អោយមាន​ជា ជំងឺមហារីក​បាន ។​
 
៣. មានការ​ប្រឈម​នឹង​ការ​រលូត​កូន​
​ស្ត្រី​មាន​ផ្ទៃពោះ ដែល​ឧស្សាហ៍​ធ្វើការ​ញាំ​មី​កញ្ចប់ ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ គឺ​អាច​មាន​ការ​ប្រឈម​នឹង ការ​រលូត នេះ​ដោយសារ​តែ​វា​មាន ឥទ្ធិពល​ជា​អវិជ្ជមាន​ទៅដល់​ការលូតលាស់​របស់​គភ៌ ។​
 
៤. ជា​ប្រភេទ​អាហារ​ដែល​មិនល្អ​ចំពោះ​សុខភាព​
​មី​កញ្ចប់ គឺជា​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ កាបូ​អ៊ី​ដ្រាត​យ៉ាងច្រើន និង គ្មាន​វីតាមីន​,​ជាតិ​ស​សៃ និង ជាតិ​រ៉ែ​នោះទេ​។ នេះ​ជា​មូលហេតុ ដែល​ត្រូវបាន​គេ​ចាត់ទុកថា មី​កញ្ចប់ មិនមែន​ជា​អាហារ​ល្អ ចំពោះ​សុខភាព​ឡើយ ។​
 
៥.​ជាតិ​សូ​ដ្យូ​ម​
​មី​កញ្ចប់ គឺជា​អាហារ​ម្យ៉ាង ដែល​ស្តុក​ទៅ​ដោយ​ជាតិ​សូ​ដ្យូ​ម ក្នុង​កម្រិត​ដ៏​ខ្ពស់​។ ការ​ទទួលទាន អាហារ​ដែល​មាន​ជាតិ​សូ​ដ្យូ​ម​ច្រើនពេក នឹង​អាច​បណ្តាលអោយ​អ្នក​មាន​ជំងឺ បេះដូង​,​ដាច់​ស​សៃឈាម​ក្នុង​ខួរក្បាល​, លើសឈាម និង មាន​ផល​រំខាន​ដល់​តម្រងនោម​ផងដែរ ។​
 
៦. មាន​សមាសធាតុ Monosoduim Glutamate (MSG)
Monosoduim Glutamate (MSG) គឺជា​សមាសធាតុ ដែល​ត្រូវបាន​គេ​ប្រើ​ដើម្បី​បង្កើន​រសជាតិ​ក្នុង មី​កញ្ចប់​នេះ ។ មាន​មនុស្ស​មួយចំនួន គឺ​មាន​ប្រតិកម្ម​នឹង​សារធាតុ​នេះ ដែល​អាច​នឹង​ធ្វើអោយ​គេ​មាន អា​ការៈឈឺ​ក្បាល​, ឡើង​កន្ទួល​ក្រហម​លើ​មុខ​, មាន​អារម្មណ៍​ឈឺចាប់ និង ក្តៅ​ផ្សា​។​
 
៧. លើស​ទម្ងន់ ឬ ធាត់​ជ្រុល​
​ការ​ញាំ​មី​កញ្ចប់​ច្រើនពេក គឺ​អាច​ជា​មូលហេតុ ដែល​នឹង​ធ្វើអោយ​អ្នក​ធាត់​បាន ។ នៅក្នុង​ស​សៃមី គឺ​មាន​ផ្ទុក​នូវ​ខ្លាញ់ និង ជាតិ​សូ​ដ្យូ​ម​ជា​ច្រើន ដែល​នេះ​ជា​មូលហេតុ​មួយ​ផ្សេង​ទៀត ដែល​នឹង​ធ្វើអោយ​ជាតិ ទឹក​ត្រូវ​ស្តុក​ទុក នៅក្នុង​រាងកាយ ហើយ​វា​ប្រាកដ​ណាស់ នឹង​ធ្វើអោយ​អ្នក​ក្លាយ​ជា​ធាត់ ។​
 
៨. ធ្វើអោយ​ការរំលាយ​អាហារ​ដំណើរការ​ទៅ​មិន​បាន​ល្អ​
​មី​កញ្ចប់ គឺ​មិន​ល្អ​ចំពោះ​ប្រព័ន្ធ​រំលាយ​អាហារ របស់​អ្នក​នោះ​ទេ ។​ការ​ទទួលទាន មី​កញ្ចប់​ជាប់​ជាប្រចាំ នឹង​ធ្វើអោយ​ចលនា​ពោះវៀន​មាន​ភាពមិនប្រក្រតី និង បង្ក​ជា​អាការៈ​ហើម​ពោះបាន ។​
 
៩. មាន​ផ្ទុក​សារធាតុ Propylene Glycol
​ធាតុ​ផ្សំ​ម្យ៉ាងទៀត ដែល​មាន​នៅក្នុង មី​កញ្ចប់​នេះ ត្រូវបាន​គេ​ហៅថា Propylene Glycol វា​ជា​សារធាតុ​ម្យ៉ាង ដែល​ប្រឆាំង​នឹង​ការ កក​។ សមាសធាតុ​នេះ ត្រូវបាន​គេ​ប្រើ ដើម្បី​ជួយ​ការពារ​ស​សៃមី ពី​ការ​ស្ងួត​រឹង នៅពេល​ខ្វះ​ជាតិ​សំណើម ។​ផល​រំខាន​របស់​វា គឺ​វា​អាច​ធ្វើអោយ​ប្រព័ន្ធ​ភាព​សាំ របស់​រាងកាយ​មនុស្ស​ចុះខ្សោយ ។ ម្យ៉ាងវិញទៀត វា​ត្រូវ​បាន​បឺត​ស្រូប​ចូលទៅ​ក្នុង​ខ្លួន បាន​យ៉ាង​ងាយស្រួល ហើយ​វា​នឹង ក្លាយជា មូលហេតុ ដែល​នឹង​បង្ក​អោយ​អ្នក​មាន​ជំងឺ បេះដូង​,​ថ្លើម និង តម្រង​នោម​។ វា​អាច​នឹង បង្ក​អោយមាន​ភាព​មិន​ប្រក្រតី នៅក្នុង​តំបន់​ទាំងនេះ នៅក្នុង​រាងកាយ​របស់​មនុស្ស ។​
 
១០. រំខាន​ដល់​កត្តា​មេតាបូលីស​
​ការ​ញាំ​មី​ស្រុស​ជាប់​ជាប្រចាំ នឹង​ផ្តល់​ផល​រំខាន​ដល់ ប្រព័ន្ធ​មេតាបូលីស នៅក្នុង​រាងកាយ នេះ​ក៏​ដោយសារ​តែ សមាសធាតុ​គីមី​ដែល​មាន​នៅក្នុង​នោះ​មានដូចជា ការបង្កើន​រសជាតិ​, ភាព​ញៀន​, ពណ៌ និង ការថែរក្សា​ទុក​អោយ​បាន​យូរ​ជា​ដើម ៕